leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Abdelkader Messahel (រូបថត៖ vnanet.vn)

លោក Abdelkader Messahel បានវាយតំលៃខ្ពស់ចំពោះការចែករំលែករបស់លោក Nguyen Xuan Phuc ស្ដីពីបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។ លោកក៏ឯកភាពជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាមអំពីការជម្រុញជំនួបប្រាស្រ័យរវាងសហគ្រាសនៃប្រទេសទាំងពីរ ជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

លោក Abdelkader Messahel បានឲ្យដឹងថា អាល់ហ្សេរីតែងតែគាំទ្រវៀតណាមជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនីតិកាល ២០២០-២០២១ និងមានបំណងវៀតណាមគាំទ្រអាល់ហ្សេរីក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

leftcenterrightdel
រូបថត៖ baochinhphu.vn

 

លោក Nguyen Xuan Phuc បានបញ្ជាក់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរនៅពេលកន្លងមក។ លោកថ្លែងថា វៀតណាមតែងតែធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងល្អប្រសើរនេះឲ្យអភិវឌ្ឍន៍ និងស៊ីជម្រៅថែមទៀត។ វៀតណាមក៏គាំទ្រអាល់ហ្សេរីចូលរួមអង្គការ WTO និងត្រៀមជាស្រេចបញ្ជូនកម្មាភិបាល និងអ្នកជំនាញការទៅជួយអាល់ហ្សេ៕

បកប្រែដោយ Thuy Anh