leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy​ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បន្ទាប់ពីពិធីប្រគល់សាតាំងនេះ លោកអគ្គលេខាធិការ Antonio Guterres បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតក្នុងបេសកកម្មថ្មីនៅអង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការរបស់វៀតណាមជាមួយអង្គការសហប្រជាជាតិលើវិស័យជាច្រើន។ ព្រមទាំងលោកបន្ដគាំទ្រការខិតខំប្រឹងប្រែងរបស់វៀតណាម និងសង្ឃឹមថា វៀតណាមនឹងចាត់បញ្ជូននាយទាហាន និងយោធិនបន្ថែមទៀតទៅចូលរួមបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា វៀតណាមថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភដែលអង្គការសហប្រជាជាតិផ្ដល់ជូនវៀតណាមចាប់តាំងពីពេលវៀតណាមក្លាយទៅជាសមាជិកនៃអង្គការសហប្រជាជាតិ ព្រមទាំងលោកបញ្ជាក់ថា គោលនយោបាយរបស់វៀតណាមគឺខិតខំក្លាយជាសមាជិកចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep