leftcenterrightdel
រូបថតឧទាហរណ៍ (SlideShare)

 

ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី ១១ ខែកក្កដា លោក Rodrigo Yanez អគ្គនាយកទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអន្ដរជាតិនៃក្រសួងការបរទេសឈីលីបានបញ្ជាក់ថា៖ "ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃ APEC 2019 ខាងមុខ ឈីលីមានឱកាសដ៏ល្អដើម្បីកសាងរបៀបវារៈមួយសម្រាប់លំហូរពាណិជ្ជកម្មមានស្ថិរភាពជាងមុន”។ លោក Rodrigo Yanez បានឲ្យដឹងថា ការដែលលើកដំបូងប្រធានបទសម្រាប់ស្ដ្រី និងកំណើនសេដ្ឋកិច្ចត្រូវបានបញ្ចូលក្នុងរបៀបវារៈដូចជាការអាទិភាពមួួយរបស់ APEC ហើយយើងខ្ញុំនឹងបង្កើនការចូលរួមរបស់ស្ដ្រីទៅក្នុងខឿនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្ដរជាតិ ព្រមទាំងចាត់ទុកថានេះគឺជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតយេនឌ័រ។

យោងតាមផែនការ  ប្រតិភូចូលរួមមានប្រហែល ២០,០០០ នាក់មកពី ២១ ប្រទេសជាសមាជិក APEC  នឹងចូលរួមក្នុងកិច្ចប្រជុំជាង ២០០ ក្នុងក្របខ័ណ្ឌ APEC 2019 នៅប្រទេសឈីលី៕

បកប្រែដោយ Thanh Cong