leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយជំនាញការអ្នកវិទ្យាសាស្រ្ត

 

នៅក្នុងជំនួប តំណាង និងវាគ្មិនបានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់ និងតួនាទីរបស់រដ្ឋាភិបាលក្នុងការតំរង់ទិស និងការអភិវឌ្ឍនៃបច្ចេកវិទ្យានៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម 4.0។ រាល់មតិយោបល់បានបង្ហាញនូវទំនុកចិត្តថា នាយករដ្ឋមន្រ្តី និងរដ្ឋាភិបាល​វៀតណាម នឹងដាក់ចេញនូវគោលនយោបាយបានទាន់ពេលវេលាដើម្បីបង្កើនល្បឿនក្នុងការអនុវត្តបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ វាគ្មិនចូលរួមក្នុងវេទិកាបានលើកឡើងគំនិតថា រដ្ឋាភិបាលគួរបង្កើតការយល់ស្របគ្នាធំទូលាយក្នុងសង្គមទាំងមូលដោយបង្កើតឱ្យមានឱកាសយ៉ាងច្បាស់លាស់ ដើម្បីសហគ្រាស និងប្រជាជននីមួយៗអាចចូលរួមបដិវត្តន៍នេះ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  បានអះអាងថា វៀតណាមជាប្រទេសមួយដែលមានការធ្វើសមាហរណកម្មដ៏ទូលំទូលាយ និងស៊ីជម្រៅក្នុងសេដ្ឋកិច្ចពិភពលោកដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីចំនួន១៦​ផងដែរ។ វៀតណាមមានសេដ្ឋកិច្ចបើកចំហធំទូលាយ កំណើននៃផលិតផលក្នុងស្រុកសរុបខ្ពស់ ហើយស្ថិតក្រោមការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះរួមទាំងឧស្សាហកម្មបដិវត្តន៍ 4.0 និងបញ្ញាសិប្បនិម្មិត។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា បដិវត្តន៍ឧស្សាហកម្ម 4.0 នឹងបង្កើតនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍ ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមជាច្រើនចំពោះគ្រប់ប្រទេសជាតិ សហគ្រាស និងបុគ្គលម្នាក់ៗ។ ហេតុដូច្នេះសហគ្រាសទាំងអស់ត្រូវមានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហានេះដើម្បីធ្វើការស្រាវជ្រាវ ប្រតិបត្តិការ អនុវត្តឲ្យបានច្រើនបន្ថែមទៀតនូវរាល់សមិទ្ធិផលនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា វៀតណាមនឹងបន្តលើកទឹកចិត្ត ផ្តល់ការអនុគ្រោះ និងទាក់ទាញអ្នកឯកទេស អ្នកវិទ្យាសាស្ដ្រ សហគ្រាសក្នុងនិងក្រៅប្រទេសដែលមានឧត្តមភាពក្នុងវិស័យបច្ចេកវិទ្យាដើម្បីចូលរួមបដិវត្តន៍ឧស្សាហកម្ម 4.0 ៕

បកប្រែដោយ Minh Trung