leftcenterrightdel
អគ្គលេខាបក្សលោក Nguyen Phu Trong បានមកជួបធ្វើការជាមួយគណៈកម្មាធិការបក្សនិង កម្មាភិបាលសំខាន់បំផុតរបស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

សំរេចបាន និងលើសពីរាល់គោលដៅដែលបានប្រគល់ទៅឲ្យ

ក្នុងជំនួបនេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានរាយការណ៍ជូនអគ្គលេខាបក្សថា៖ ចាប់ពីឆ្នាំ២០១៦ មកម៉្លេះ ដោយមានស្មារតីច្នៃប្រឌិត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានដឹកនាំស្ថាប័ន អង្គភាពចំណុះទាំងឡាយបំពេញភារកិច្ចខាងនយោបាយសម្រេចបានលទ្ធផលដ៏ល្អ និងលើសពីគោលដៅដែលបានគ្រោងទុក។

ទាក់ទងនឹងវិស័យផលិតកម្មឧស្សាហកម្ម ទោះបីជាវិស័យធ្វើអាជីវកម្មរ៉ែបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែអត្រាកំណើននៃវិស័យកែច្នៃ ផលិតកម្ម ឧស្សាហកម្មបានរីកចម្រើនយ៉ាងខ្លាំងដែលឈានឡើងសម្រេចបានគោលដៅ និងលើសពីគោលដៅដែលគ្រោងទុកទៀតផង។ ការដែលវិស័យឧស្សាហកម្មកែច្នៃ ផលិតកម្ម បញ្ជាក់បានពីតួនាទីជាសរសរទ្រូង ជាកម្លាំងចលករសំខាន់បំផុតសម្រាប់កំណើនឧស្សាហកម្មនោះបានបង្ហាញឲ្យឃើញពីភាពត្រឹមត្រូវនៃទិសដៅក្នុងការរៀបចំ ការកែទម្រង់នូវរចនាសម្ព័ន្ធឧស្សាហកម្មដែលកំពុងមានការវិវឌ្ឍយ៉ាងវិជ្ជមាន។ បន្តពីជោគជ័យនៃឆ្នាំ២០១៧ កន្លងមក  វិស័យផលិតកម្មឧស្សាហកម្មក៏បានបន្តកើនឡើងក្នុងអត្រា ១០.៥% ក្នុងឆមាសទី១ ឆ្នាំ២០១៨ ដែរ។

បន្តបញ្ជាក់ពីតួនាទីរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

មានអនុសាសន៍ក្នុងជំនួប អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសម្តែងនូវក្តីសប្បាយ រីករាយដោយបានមកធ្វើការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម អប់រំ គឺជាសរសទ្រូងទាំង ៤ នៃប្រទេសជាតិ ដែលក្នុងនោះក្រសួង ឧស្សាហកម្ម ពាណិជ្ជកម្មបានគ្រប់គ្រងវិស័យសំខាន់ៗចំនួន២ហើយ។

នេះជាការទទួលខុសផង ជាកិត្តិយសដ៏ធំធេងរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិផង។ លោកអគ្គលេខាបក្សបានបន្តទៀតថា តាមការពិតតួនាទីសំខាន់ៗរបស់ក្រសួងនេះត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ហើយ ពីព្រោះថា បច្ចុប្បន្នវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មបានរួមចំណែកជាង ៨០% GDP និងប្រហែល ៧០% នៃថវិកាជាតិ។

ការតាំងចិត្ត ការខិតខំប្រឹងប្រែងខ្ពស់ជាងនេះទៅទៀត ឆ្លើយតបនឹងតម្រូវការថ្មី

ទន្ទឹមនឹងការទទួលស្គាល់ចំពោះរាល់សមិទ្ធផលដែលសម្រេចបានទាំងនេះ លោកអគ្គលេខាបក្សក៏បានស្នើឲ្យជួរកម្មាភិបាលជាថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវតែរក្សាឲ្យបានល្បឿននៃការរីកចំរើន ហើយមិនត្រូវមើលស្រាលការងារដែលអាចនាំឲ្យមានភាពនៅទ្រឹង។ ព្រមទាំងលោកបានរំលឹកសាជាថ្មីថា ដោយសារតែមានតួនាទីដ៏សំខាន់ៗដូចនេះ បើគ្រាន់តែទុកឲ្យកើតមានឡើងបញ្ហាខុសឆ្គងណាមួយក្តីក៏នាំមកនូវផលវិបាកដែលនឹកមិនដល់ឡើយ។

លោក អគ្គលេខាបក្ស ក៏បានស្នើឲ្យក្រសួង ត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការកសាងនូវបទបញ្ញត្តិ ច្បាប់ ហើយផ្តល់អាទិភាព លើការអនុវត្តឲ្យបានល្អ និងមឹងម៉ាត់នូវរាល់ច្បាប់ យន្តការ គោលនយោបាយដែលពាក់ព័ន្ធនឹងផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវតែចេះប្រើប្រាស់អ្នកមានសមត្ថភាពខ្ពស់ និងកម្ចាត់ឲ្យបានពួកអ្នកពុករលួយ បក្ខពួកនិយមជាដាច់ខាត៕

បកប្រែដោយ Minh Trung