leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាយុទ្ធសាស្ដ្រវៀតណាម-រុស្ស៊ីលើកទី ១០ (រូបថត៖ vov.vn)

 

លោកអនុរដ្ឋមន្ដ្រី Igor Morgulov បានកត់សំគាល់ថា ភាគីទាំងពីរបានរក្សាកិច្ចសន្ទនាផ្នែកនយោបាយនៅថ្នាក់ជាន់ខ្ពស់ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ក្រសួង និងអង្គការសង្គម។

លោក Bui Thanh Son បានយល់ព្រមតាមការវាយតម្លៃចំពោះទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីររបស់សមភាគី Igor Morgulov។ ព្រមទាំងលោកអនុរដ្ឋមន្ដ្រីបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីកំពុងមានការរីកចម្រើនយ៉ាងជ្រាលជ្រៅ និងឈានដល់កម្រិតកម្ពស់ថ្មី។

leftcenterrightdel
លោក Bui Thanh Son អនុរដ្ឋមន្ដ្រីប្រចាំការក្រសួងការបរទេសវៀតណាមចូលរួមកិច្ចសន្ទនា​          យុទ្ធសាស្ដ្រវៀតណាម-រុស្ស៊ីលើកទី ១០ (រូបថត៖ vov.vn)

 

អំពីខ្លឹមសារនៃកិច្ចសន្ទនាលើកនេះ ភាគីទាំងពីរបានឯកភាពផ្តោតលើការពិភាក្សាលម្អិត និងស៊ីជម្រៅដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ៕

បកប្រែដោយ Thanh Cong