leftcenterrightdel
លោក Truong Hoa Binh ប្រគល់អំណោយដល់យុទ្ធជនពិការ Pham Van Gioi នៅសង្កាត់ Thuan Hoa ទីក្រុង Hue (រូបថត៖ vnanet.vn)

 

លោកឧបនាយករដ្ឋមន្ដ្រីបានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់វីរៈអ្នកម្ដាយវៀតណាម Tran Thi Thi នៅសង្កាត់ Thuan Thanh ទីក្រុង Hue ដោយមានប្ដី និងកូនពលីជីវិតនៅសម័យសង្គ្រាម; យុទ្ធជនពិការ Pham Van Gioi នៅសង្កាត់ Thuan Hoa ទីក្រុង Hue និងគ្រួសារលោកស្រី Nguyen Thi Thu នៅសង្កាត់ Thuan Loc ទីក្រុង Hue។

លោកឧបនាយករដ្ឋមន្ដ្រីក៏បានសំដែងនូវការដឹងគុណចំពោះការលះបង់ ការរួមចំណែកយ៉ាងធំធេងរបស់វីរៈអ្នកម្ដាយវៀតណាម និងយុទ្ធជនពិការ យុទ្ធជនជំងឺ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ សេរីភាព និងបូរណភាពទឹកដីរបស់មាតុភូមិដែរ ព្រមទាំងលោកបានបញ្ជាក់ថា មាតុភូមិនិងប្រជាជនចងចាំជានិច្ចគុណបំណាច់របស់វីរជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺផងដែរ

ក្នុងឱកាសនេះដែរ លោក Truong Hoa Binh ជូនពរដល់វីរៈអ្នកម្ដាយវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ មានសុខភាពបរិបូណ៍ បន្ដរួមចំណែកកសាងមាតុភូមប្រកបដោយវិបុលភាព៕

បកប្រែដោយ Pham Diep