leftcenterrightdel
លោក Nguyen Xuan Phuc មានអនុសាសន៍នៅសន្និសីទ (រូបថត៖ vnanet.vn)

 

មានអនុសាសន៍នៅសន្និសីទ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមចាត់ទុកថា កិច្ចការក្រៅរដ្ឋាភិបាល​បរទេសគឺជាផ្នែកមួយនៃកិច្ចការបរទេសប្រជាជននិយាយដោយឡែក និងកិច្ចការបរទេសនិយាយរួម ដែលត្រូវបានតភ្ជាប់យ៉ាងជិតស្និទ្ធនឹងការទាក់ទងបរទេសលើវិស័យសន្តិសុខនិងសេដ្ឋកិច្ច។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក គណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាលបរទេសបានក្តាប់ជាប់នូវគោលការណ៍របស់បក្ស និងការកំណត់របស់រដ្ឋ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាលបរទេសបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរកជំនួយពីអង្គការក្រៅរដ្ឋាភិបាលបរទេស រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc និងតំណាងទាំងឡាយចូលរួមសន្និសីទ (រូបថត៖​ vnanet.vn)

លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាលបរទេស ក្រសួង ស្ថាប័ន និងតំបន់មូលដ្ឋាននានាទទួលបាននាពេលកន្លងមក។ លោកបានបញ្ជាក់បន្ដថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាលបរទេសបានរួមចំណែកក្នុងសមិទ្ធិផលនៃការកសាង និងអភិវឌ្ឍប្រទេសជាតិនិយាយរួម កិច្ចការបរទេស​និយាយដោយឡែក។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យគណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាលបរទេស ក្រសួង ស្ថាប័ន និងតំបន់មូលដ្ឋាននានាបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពនៅវៀតណាមស្របតាមច្បាប់វៀតណាម។ យោងតាមលោក Nguyen Xuan Phuc  គណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការក្រៅរដ្ឋាភិបាលបរទេស ក្រសួង ស្ថាប័ន និងតំបន់មូលដ្ឋាននានាគប្បីបញ្ជាក់ថា កិច្ចការក្រៅរដ្ឋាភិបាលបរទេសគឺភារកិច្ចបរទេសសំខាន់ និងជាភារកិច្ចរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។

មានប្រសាសន៍នៅសន្និសីទ លោក Bui Thanh Son អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការបានឲ្យដឹងថា សន្និសីទលើកនេះបានរៀបចំសំដៅបូកសរុបការងារ និងលើកទិសដៅនៅពេលខាងមុខ៕

បកប្រែដោយ Thanh Cong