leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួប លោក Philippe Donnet

 

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើងថា វៀតណាមជាប្រទេសដែលមានការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ ហើយទីផ្សារធានារ៉ាប់រងនៅវៀតណាម ជាទីផ្សារមួយដែលមានសក្តានុពលដោយមានចំនួនប្រជាជនជិត ១០០ លាននាក់។ វៀតណាម និងអ៊ីតាលីគឺជាដៃគូយុទ្ធសាស្រ្តដែលមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ហេតុនេះហើយ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Generali នឹងទទួល​បាន​ជោគជ័យក្នុងការធ្វើអាជីវកម្មនៅវៀតណាម។

ចំណែកលោក Philippe Donnet សង្ឃឹមថា នាពេលអនាគតក្រុមហ៊ុន Generali នឹងអភិវឌ្ឍអាជីវកម្មធានារ៉ាប់រងអាយុជីវិតអោយបានខ្លាំងក្លាថែមទៀតដើម្បីរួមចំណែកក្នុងការការពារផលប្រយោជន៍ និងសុខភាពឲ្យប្រជាជនវៀតណាម។ លោក Philippe Donnet សង្សឹមថា រដ្ឋាភិបាលវៀតណាម និងលោកនាយករដ្ឋមន្រ្តី នឹងបង្កលក្ខណៈងាយស្រួលឲ្យក្រុមហ៊ុន Generali ក្នុងការធ្វើអាជីវកម្មនៅប្រទេស​វៀត​ណាម​៕

បកប្រែដោយ Thanh Cong