leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang បានទទួលជួបលោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួប លោកប្រធានរដ្ឋ Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា នេះគឺ ជាកត្ដាមួយយ៉ាងសំខាន់ដែលរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្ដិការ និងមិត្ដភាពជាប្រពៃណីរវាងវៀតណាម និងប៉ូឡូញ។ លោកប្រធានរដ្ឋសង្ឃឹមថា ក្នុងឋានៈថ្មីលោកស្រីឯកអគ្គរដ្ឋទូតនឹងបន្ដធ្វើជាស្ពានតភ្ជាប់ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងប៉ូឡូញឲ្យកាន់តែរីកចំរើន និងប្រសិទ្ធភាព​ថែមទៀត។

លោកស្រី Barbara Szymanowska បានឲ្យដឹងថា ភាគីទាំងពីរគួរតែជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ហើយការដែលប៉ូឡូញបើកការិយាល័យតំណាងនៃអគ្គនាយកដ្ឋានវិនិយោគនិងពាណិជ្ជកម្មប៉ូឡូញប្រចាំនៅទីក្រុងហូជីមិញនឹងជួយជំរុញខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យនេះ។

លោកប្រធានរដ្ឋ Tran Dai Quang មានបំណងចង់ឲ្យប្រទេសទាំងពីរបន្ដ ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពថែមទៀត តាមរយៈការរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្ដទុកដាក់ និងការជួយគាំទ្ររបស់ភាគីប៉ូឡូញចំពោះសហគមន៍អាណិកជន​វៀត​ណាមនៅប៉ូឡូញ និងមានបំណងចង់ឲ្យរដ្ឋាភិបាលប៉ូឡូញបន្តបង្កលក្ខណៈងាយស្រួលដល់អាណិកជនវៀតណាម រួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច អប់រំ និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong