leftcenterrightdel
អ្នកកាសែតទទួលរង្វាន់ថ្នាក់ A

 

ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានទាំងអស់

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងអ្នកនិពន្ធ អ្នកសារព័ត៌មានជាច្រើនយ៉ាងកុះករទៀតផង។

តាងនាមឲ្យសមាគមអ្នកសារព័ត៌មានវៀតណាម លោក Thuan Huu បានរំលឹកឡើងវិញពីប្រវត្តិដ៏ត្រចះត្រចង់ គួរឲ្យមោទនៈនៃសារព័ត៌មានបដិវត្តន៍វៀតណាមរហូតក្នុងអំឡុង៩៣ឆ្នាំកន្លងមក។ លោកវាយតំលៃថា រង្វាន់ សារព័ត៌មានជាតិលើកទី ១២ ឆ្នាំ ២០១៧ ត្រូវបានធ្វើឡើងកាន់តែមានគុណភាពប្រកបដោយវិជ្ជាជីវៈ។ របៀបធ្វើត្រូវតែអនុវត្តតាមលក្ខន្តិកៈយ៉ាងម៉ឹងម៉ាត់។  មានស្នាដៃទាំង ១០៥ នៃប្រភេទសារព័ត៌មាន ១១ ត្រូវទទួលរង្វាន់ដែលក្នុងនោះមានរង្វាន់ថ្នាក់ A មានស្នាដៃ៨, រង្វាន់ថ្នាក់ B មានស្នាដៃ២៥,រង្វាន់ថ្នាក់ C មានស្នាដៃ៤៣, រង្វាន់លើកទឹកចិត្តមានស្នាដៃ២៩។ តាមរយៈនោះ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ប្រាជ្ញា ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត  ការលះបង់ក្នុងអាជីព និងរបៀបបញ្ចេញភាពច្នៃប្រឌិតរបស់អ្នកកាសែត។

leftcenterrightdel
អ្នកកាសែតនៃកាសែតកងទ័ពប្រជាជនទទួលរង្វាន់សារព័ត៌មានជាតិលើកទី ១២ ឆ្នាំ ២០១៧

ការអះអាងពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនៃរង្វាន់សារព័ត៌មាន

ឆ្លងកាត់រយៈពេល ១២ ឆ្នាំអនុវត្ត រង្វាន់សារព័ត៌មានជាតិ ទទួលបានការអញ្ជើញចូលរួមយ៉ាងសកម្មពីគ្រប់សមាគមអ្នកកាសែតគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នសារព័ត៌មានលើទូទាំងប្រទេស។ ឆ្នាំនេះមានស្នាដៃទាំង ១,៧០០ បានផ្ញើមកប្រឡងនឹងគ្នា។ ម្យ៉ាងវិញទៀត នេះជាឆ្នាំដំបូងបង្អស់ដែលមានទាំង ៦៣/៦៣ សមាគមអ្នកកាសែតពីគ្រប់ខេត្ត ទីក្រុងបានផ្ញើស្នាដៃមកប្រឡង ប្រការទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីភាពទាក់ទាញ និងកិត្តិយសនៃរង្វាន់សារព័ត៌មានជាតិនេះ។

ពិធីប្រគល់រង្វាន់សារព័ត៌មានជាតិលើកទី ១២ ឆ្នាំ២០១៧ បានបិទបញ្ចប់ហើយ។ ដោយមានសមាជិកសមាគមអ្នកសារព័ត៌មាន ២២,០០០ នាក់មកពីគ្រប់ប្រភេទសារព័ត៌មានក្នុងប្រទេសកំពុងតែខិតខំប្រឹងប្រែងកសាងឡើងខឿនសារព័ត៌មានមួយប្រកបដោយ ការរីក​លូត​លាស់ មានសីលធ៌មវិជ្ជាជីវៈ មានចំណេះដឹងនយោបាយខ្ពស់ និងរឹងមាំ។  ហើយស្នាដៃជ័យលាភីទាំងនេះកាន់តែបានបញ្ជាក់បន្ថែមពីប្រការនេះ៕

បកប្រែដោយ Minh Trung