leftcenterrightdel
លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញថ្លែងក្នុងពិធី( រូបថត៖​ vnanet.vn)

ថ្លែង​នៅ​ពិ​ធី​នេះ​ លោក​ Le Thanh  Liem អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ប្រជាជន​ទី​ក្រុង​ហូជីមិញ​បាន​អោយ​ដឹង​ថា នា​ពេលកម្ល​ង​មក​ វៀត​ណាម ​និង​អ៊ីតាលី​មាន​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ជាន់​ខ្ពស់យ៉ាង​ទៀង​ទាត់​ ដោយ​រួម​មាន​ដំណើរទ​ស្សន​កិច្ច​របស់​នាយករដ្ឋមន្រ្តីអ៊ីតាលី​​លោក Matteo Renzi និងប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella មក​កាន់​ប្រទេស​វៀតណា​ម  ក្នុង​ឆ្នាំ២០១៤ និងឆ្នាំ២០១៥ និង​ដំណើ​ទស្សនិច្ច​កិច្ច​​ទៅ​កាន់​ប្រទេស​អ៊ីតាលី​របស់​អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណា​ម លោក Nguyen Phu Trong និង​ប្រធានរដ្ឋ​វៀត​ណាម​ លោក Tran Dai Quang នៅ​ឆ្នាំ២០១៦។

លើស​ពីនេះ​ទៀត គណៈ​ប្រតិភូ​គ្រប់ជាន់​ថ្នាក់​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ទស្សនា​ ជួបជុំ​ធ្វើការ ផ្លាស់​ប្តូរ​បទ​ពិសោ​ធន៍ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឯកទេស​ជា​ច្រើន​។ ប្រទេស​ទាំងពីរ​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​វេទិកាព​ហុភាគី និង​អន្តរជាតិ និង​ជំរុញការ​​ផ្លាស់​ប្តូរពា​​ណិជ្ជកម្ម ការវិនិយោគ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការលើវិ​ស័យអប់រំ ទេសច​រណ៍ និងវិ​ទ្យាសាស្រ្ត ។ល។

ថ្លែង​នៅ​ពិធី​នេះ លោក Dante Brandi អគ្គ​កុង​ស៊ុល​អ៊ីតាលី​ប្រចាំ​នៅ​ទី​ក្រុង​ហូ​ជីមិញឲ្យ​ដឹងថា ប្រទេស​ទាំងពី​រគួរតែ​ពង្រឹង និ​ងពង្រីក​ទំ​នាក់​ទំ​ន​​ងនៃ​កិច្ចសហ​ប្រតិបត្តិ​ការលើ​គ្រប់វិ​ស័យ ជា​ពិ​សេស​នៅ​ក្នុង​វិស័យ​ដែល​មាន​ការយក​ចិត្តទុក​ដាក់រួមគ្នា​រ​៕

បកប្រែដោយ Thanh Cong