leftcenterrightdel
លោក​ស្រី​ Ngo Thi Thanh Hang ប្រគល់​ផ្កាជូន​កាសែត​កង​ទ័ព​ប្រ​ជា​ជន​

 

* នៅព្រឹកថ្ងៃទី១៩ ខែមិថុនា កាសែតកងទ័ពប្រជាជនបានរៀបចំពីធីជួបជុំជាមួយជំនាញការស្តីពីការកសាងបក្ស។ លោកឧត្តមសេនីយ៍ត្រី Pham Van Huan លេខាគណៈកម្មាធិការបក្ស និងជាអគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនវៀតណាមបានធ្វើជាអធិបតីក្នុងពិធីនេះ។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​ជំ​នួប​

នៅក្នុងជំនួបនេះ អ្នកចូលរួមទាំងឡាយបានបញ្ជាក់ថា កាសែតកងទ័ពប្រជាជនបានលើកកម្ពស់ប្រពៃណីនៃការកសាង និងអភិវឌ្ឍ ហើយក៏ជាកាសែតមួយដែលអនុវត្តបានល្អនូវ​ការផ្សព្វផ្សាយអំពីការកសាងបក្ស។ ខ្លឹមសារនៃការផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗក្នុងសង្គម។

អ្នកចូលរួមរំពឹងទុកថា ក្នុងរយៈពេលខាងមុខនេះ កាសែតកងទ័ពប្រជាជន​នឹង​បន្តលើកកម្ពស់ការផ្សព្វផ្សាយអំពីការកសាងបក្ស និងពង្រឹងការផ្សាយអំពីមតិយោបល់និងគោលបំណងរបស់កម្មាភិបាល បក្ខជន និងប្រជាជននៅមូលដ្ឋាន ព្រម​ទាំង​ផ្សាយអំពីគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ៕

បកប្រែដោយ Duy Hoan