leftcenterrightdel
លោក Pham Binh Minh មានប្រសាសន៍នៅសន្និសីទ 

អញ្ជើញចូលរួមសន្និសីទមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh; តំណាងក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម; ថ្នាក់ដឹកនាំនៃខេត្ត ក្រុងដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ សន្និសីទក៏មានវត្តមានរបស់តំណាងជាង ២០០ នាក់មកពីប្រទេសសមាជិក ASEM ចំនួន៥៣ អង្គការអន្តរជាតិ និងក្នុងតំបន់នានា។

ក្នុងសន្និសីទ តំណាងទាំងឡាយបានលើកឡើងយ៉ាងច្បាស់ថា ការប្រែលប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមមុខធំជាងគេរបស់មនុស្សជាតិនៅសតវត្សទី២១។ ហេតុនេះ កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុគឺជាការចាំបាច់។

មានប្រសាសន៍ក្នុងសន្និសីទ លោក Pham Binh Minh ស្នើឲ្យប្រទេសអភិវឌ្ឍនៃ ASEM ផ្តល់ជំនួយជាហិរញ្ញវត្ថុឲ្យប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ បន្ទាប់ពីពិធីបើក សកម្មភាពនានារបស់សន្និសីទបានប្រព្រឹត្តឡើងនៅរសៀលថ្ងៃ១៩ និងព្រឹក ថ្ងៃ២០ មិថុនា៕

បកប្រែដោយ Thuy Anh