leftcenterrightdel
លោក Nguyen Xuan Phuc ជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith និងសម្ដេចតេជោ ហ៊ុន សែន (រូបថត៖ vnanet.vn)

 

ដោយឈរលើស្មារតីអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រទេសទាំងបី ប្រមុខដឹកនាំទាំងបីបានពិភាក្សាលើវិធានការទាំងឡាយសំដៅជំរុញកិច្ចសហប្រតិបត្ដិការ កម្ពុជា-ឡាវ-វៀតណាម (CLV) ក្នុងនោះផ្ដោតទៅលើបណ្ដាគំរោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។

លោក Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមត្រៀមជាស្រេចដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សឲ្យប្រទេសឡាវ និងកម្ពុជាដើម្បីឈានដល់ការបង្រួមគម្លាតអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងគោលដៅកសាង​សហគមន៍​អាស៊ាន ២០២៥។

ក្នុងឱកាសនេះដែរ លោក Nguyen Xuan phuc បានជួបជាមួយលោក U Win Myint ប្រធានាធិបតី មីយ៉ាន់ម៉ា។ ប្រមុខដឹកនាំទាំងពីរបានសំដែងនូវការពេញចិត្ដចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគីក្នុងពេលកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថា ការដែលបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងមីយ៉ាន់ម៉ា បានបើកចេញទំព័រថ្មីនៃកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan phuc បានជួបជាមួយលោក U Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា (រូបថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan phuc បានស្នើឲ្យភាគីមីយ៉ាន់ម៉ា បន្ដបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមចូលមកបណ្ដាក់ទុនវិនិយោគ និងធ្វើអាជីវកម្ម ជាពិសេសក្នុងវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុ ធនាគារ អចលនទ្រព្យ ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់មីយ៉ាន់ម៉ា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាបន្ដបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន និងយន្ដការសហប្រតិបត្ដិការនៅក្នុងអនុតំបន់ ក្នុងនោះមាន ACMECS ដើម្បីរួមចំណែកក្នុងការរក្សា សន្ដិភាព ស្ថិរភាព និងអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thanh Cong