leftcenterrightdel
ប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

ដោយមានប្រធានបទ “ដើម្បីការធ្វើសមាហរណកម្ម និងតភ្ជាប់យ៉ាងជ្រាលជ្រៅថែមទៀត” អង្គប្រជុំបានពិនិត្យលើកិច្ចសហប្រតិបត្ដិការដែលចាប់ពីកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៨ នៅទីក្រុងហាណូយមក (ខែតុលា ឆ្នាំ២០១៦) និងពិភាក្សាលើទិសដៅ និងវិធានការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្ដិការក្នុងពេលខាងមុខនេះ។ បណ្ដាថ្នាក់ដឹកនាំបានបញ្ជាក់ពីការប្ដេជ្ញាចិត្ដជំរុញកិច្ចសហប្រតិបត្ដិការ ដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក រួមចំណែកក្នុងការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយនិរន្ដរភាព។ ថ្នាក់ដឹកនាំនៃប្រទេសទាំង៤ក៏បានសំដែងការជឿជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធនឹងជួយឲ្យបណ្ដាប្រទេសជាសមាជិកឆ្លងផុតពីការលំបាក និងក្ដាប់យកឱកាសអភិវឌ្ឍន៍ថ្មី។

កិច្ចប្រជុំបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងពីបណ្ដាប្រទេសក្នុងការជំរុញការតភ្ជាប់គមនាគមន៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ផ្សព្វផ្សាយទេសចរណ៍ និងបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc នៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

មានប្រសាសន៍នៅកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន ដោយមានអត្ថន័យយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់បណ្ដាប្រទេស ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។ លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវមតិយោបល់របស់ខ្លួនដែលបង្ហាញពីការរួមចំណែករបស់វៀតណាម ដូចជាការជួយដល់បណ្ដាប្រទេសចូលរួមពិព័រណ៌ពាណិជ្ជកម្មនៅវៀតណាម ការកសាងរដ្ឋាភិបាលអេឡេចត្រូនិច ការលើកកម្ពស់សមត្ថភាព ព្រមទាំងបន្ដផ្ដល់អាហារូបករណ៍ CLMV និងបើកទូលាយចំនួនសិក្ខាកាមនៃប្រទេសទាំងបីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ទៅសិក្សានៅមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្ដ Kon Tum វៀតណាម។

នៅទីបញ្ចប់ បណ្ដាប្រមុខដឹកនាំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី ៩ និងឯកភាពឲ្យប្រទេសឡាវនឹងរៀបចំកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី ១០៕

បកប្រែដោយ Pham Diep