leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍថ្មីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

លោក Nguyen Xuan Phuc បានបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងពិសេសជាមួយឡាវ។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យភាគីទាំងពីរបន្តចែករំលែកព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និងលើវេទិកាពហុភាគីនានា ដែលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនិមួយៗក៏ដូចជានៅក្នុងតំបន់ និងលើពិភពលោក។

លោក Thongloun Sisoulith ឲ្យដឹងថា លោកនឹងជួបធ្វើការជាមួយបណ្តាសហគ្រាសវៀតណាមដែលកំពុងវិនិយោគទុនក្នុងប្រទេសឡាវនាពេលឆាប់ៗនេះ លោកក៏បានបញ្ជាក់នឹងបញ្ជាឲ្យក្រសួង ស្ថាប័ននានារបស់ឡាវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃ​គូ​វៀត​ណាមដើម្បីដោះស្រាយរាល់​លំបាក និងឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការ ដែលជាពិសេសនៅក្នុងគម្រោងសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែល​នាំមកនូវផលប្រយោជន៍ដល់ភាគីនីមួយៗ៕

បកប្រែដោយ Thanh Cong