leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីរ​បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង​វៀត​ណាម - ថៃលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាពន្លឿនការអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨ ជាពិសេសកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទីបួន និងកិច្ចប្រជុំនានានៃគណៈកម្មាធិការចំរុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងគណៈកម្មាធិការចម្រុះស្តីពីពាណិជ្ជកម្ម រវាងវៀតណាម - ថៃលើកទី៣។

នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងថៃ និងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានព្រមព្រៀងគ្នាជំរុញការអភិវឌ្ឍផ្លូវគមនាគមន៍តាមច្រករបៀងសេដ្ឋកិច្ចបូព៌ា - បស្ចិម ព្រមទាំងស្រាវជ្រាវ និងជំរុញការអនុវត្តគម្រោងតភ្ជាប់ផ្លូវគោក ផ្លូវទឹក ដើម្បីបំរើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ និងការជួបប្រាស្រ័យរវាងបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ៕

បកប្រែដោយ Duy Hoan