leftcenterrightdel

ថ្នាក់​ដឹក​នាំ​ទាំង​ឡាយ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ACMECS 7 (រូបថត៖ vnanet.vn)

ជាយន្តការទាំងពីរនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ACMECS និង CLMV ដែលបានបង្កើតឡើងក្នុងបំណងចង់បង្រួមគម្លាតនៃការអភិវឌ្ឍ និងលើកកំពស់ការប្រកួតប្រជែង ជំរុញកំណើនសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអនុតំបន់នៃអាស៊ាន និងនៅលើឆាកអន្ដរជាតិ ព្រមទាំងជួយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន។ នៅខែវិច្ឆិកា ឆ្នាំ២០០៣ នៅឯកិច្ចប្រជុំកំពូលនៅទីក្រុង Bagan តាមគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ យន្តការ ACMECS ត្រូវបានបង្កើតឡើងដោយមានប្រទេសជាសមាជិកចំនួន ៤ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ។ វៀតណាមបានចូលរួម ACMECS ជាផ្លូវការ នៅខែវិច្ឆិកាឆ្នាំ២០០៤។ គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការ ACMECS គឺលើកកំពស់កំណើនសេដ្ឋកិច្ចនៅតំបន់ និងនៅតំបន់ព្រំដែនរបស់ប្រទេសនិមួយៗ លើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សហកម្មប្រកបដោយប្រសិទ្ធភាព បង្កើនការងារ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងបណ្តាប្រទេស។ ACMECS រួមមានវិស័យចំនួន៨ គឺពាណិជ្ជកម្ម-វិនិយោគ, កសិកម្ម, ឧស្សាហកម្ម, ថាមពល, គមនាគមន៍, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្ស, សុខាភិបាល និងបរិស្ថាន។

ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុននៅតូក្យូក្នុងខែធ្នូ ឆ្នាំ២០០៣ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានព្រមព្រៀងគ្នាបង្កើតកិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសទាំងបួន CLMV ។ ការបង្កើត CLMV គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអនុតំបន់មេគង្គ និងអាស៊ាន។ ឧបសគ្គធំបំផុតចំពោះការធ្វើសមាហរណកម្មអាស៊ានគឺគម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសរវាងបណ្តាប្រទេស CLMV ជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត។ ដូច្នេះកិច្ចសហប្រតិបត្តិការ CLMV មានប្រភពចេញពីគំនិតនៃការបង្រួមគម្លាតអភិវឌ្ឍន៍ដើម្បីជំរុញការធ្វើសមាហរណកម្មរបស់បណ្តាប្រទេស CLMV ទៅក្នុងការអភិវឌ្ឍនៃតំបន់។ កិច្ចសហប្រតិបត្តិការ CLMV នេះគឺជាយន្តការសហប្រតិបត្តិការបើកចំហដោយលើកកម្ពស់គុណសម្បត្តិ និងសក្តានុពលរបស់បណ្តាប្រទេស CLMV ដែលមានស្រាប់ផង និងអំពាវនាវការជួួ​យ​គាំទ្រពីបណ្តាប្រទេសអាស៊ានដទៃទៀត និងដៃគូអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេស CLMV ផង ។ កិច្ចសហប្រតិបត្តិការ CLMV ផ្តោតលើវិស័យអាទិភាពចំនួនប្រាំមួយគឺពាណិជ្ជកម្ម - វិនិយោគ វិស័យកសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

ក្រោយរយៈពេល១៥ ឆ្នាំ កិច្ចសហប្រតិបត្តិការ ACMECS និង CLMV បានសម្រេចនូវលទ្ធផលជាវិជ្ជមានដោយជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងអាស៊ាន។ ព្រមទាំងពង្រឹងតួនាទីរបស់បណ្តាប្រទេសជាសមាជិកក្នុងដំណើរការធ្វើសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនាមជាប្រទេសសមាជិកដែល​មានការទទួលខុសត្រូវ វៀតណាមបានរួមចំណែកយ៉ាងសំខាន់ដល់យន្តការសហប្រតិបត្តិការទាំងពីរនេះ។ វៀតណាមបានដាក់សំណើរ និង​អនុវត្តគំនិតថ្មីជាច្រើន រួមចំណែកដល់ការកសាងឯកសារសំខាន់ៗ បង្កើតនិងលើកកម្ពស់គំនិតផ្តួចផ្តើម ផ្តល់ជំនួយអភិវឌ្ឍន៍ដល់បណ្តាប្រទេសជាសមាជិក ដោយរួមមានការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងកិច្ចសហប្រតិបត្តិការ ACMECS និង CLMV វៀតណាមបានដើរតួនាទីសម្របសម្រួលលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ និងបានអនុវត្តនូវសកម្មភាពជាក់ស្តែងជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងប្រាំ។

ក្នុង ACMECS វៀតណាមបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរួម លើកកម្ពស់សក្កានុពល និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងទាក់ទិញការវិនិយោគពីដៃគូនៅក្នុងនិងក្រៅអាស៊ាន។ វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើម បង្កើត​ធនធានមនុស្ស​ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងជំរុញគម្រោងអភិវឌ្ឍរួមរបស់ប្រទេសទាំងបួន។

លោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមចូលរួម ACMECS 8 និង CLMV 9 បានសម្តែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការ ACMECS និង CLMV ដែលរួមចំណែកបង្កើនទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម ថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ យើងជឿជាក់ថាកិច្ចប្រជុំ ACMECS 8 និង CLMV 9 នឹងទទួលបានជោគជ័យដែលរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការធ្វើសមាហរណកម្ម និងការអភិវឌ្ឍនៅក្នុងអាងទន្លេមេគង្គ៕

បកប្រែដោយ Duy Hoan