leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភាជប៉ុនលោក Date Chuichi (baolangson.vn)

ក្នុងជំនួបជាមួយភាគីជប៉ុន លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានស្នើឱ្យព្រឹទ្ធសភាជប៉ុនបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងសភានៃប្រទេសទាំងពីរ; ចែករំលែកបទពិសោធន៍ក្នុងការកសាងប្រព័ន្ធច្បាប់ និងការធ្វើកំណែទម្រង់វិស័យយុតិ្តធម៌; គាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុន។ 

ថ្នាក់ដឹកនាំជប៉ុនបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចការបរទេស; បញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ; គាំទ្រដល់រដ្ឋាភិបាលជប៉ុន បន្តកិច្ច​សហប្រតិបត្តិការ និងជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

បកប្រែដោយ Thanh Cong