leftcenterrightdel
លោក Nguyen Ngoc Thien និងលោក Noel Servigon កាត់នំសម្រាប់ខួបរំលឹក (រូបថត៖ baovanhoa.vn)

លោក Nguyen Ngoc Thien រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោកឧត្តមសេនីយ៍ត្រី Ngo Tien Minh អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងតំណាងអង្គទូតប្រចាំនៅវៀតណាមបានចូលរួមពិធីនេះ។

មានប្រសាសន៍ក្នុងពិធី លោក Noel Servigon ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅវៀតណាមសម្ដែងនូវការជឿជាក់ថា ក្រៅសមិទ្ធផលទទួលបានភាគីទាំងពីរនៅមានសក្កានុពលសហប្រតិបត្តិការជាច្រើន។ លោក Nguyen Ngoc Thien ក៏ជឿថា ដោយមានមូលដ្ឋានដ៏ល្អប្រសើរដែលមានស្រាប់ និងការខិតខំប្រឹងប្រែងរួមទំនាក់ទំនងទ្វេភាគីវៀតណាម - ហ្វីលីពីននឹងអភិវឌ្ឍថែមទៀត មិនគ្រាន់តែបម្រើឲ្យផលប្រយោធន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងបង្កើនការតភ្ជាប់រវាងបណ្តាសមាជិកអាស៊ានទៀតផង។

សូមរំលឹកថា នាថ្ងៃទី១១ មិថុនា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - ហ្វីលីពីនបានរៀបចំពិធីរំលឹកខួបលើកទី១២០ ទិវាបុណ្យឯករាជ្យជាតិហ្វីលីពីន៕

បកប្រែដោយ Thuy Anh