leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7

 

អ្នកយកព័ត៌មាន៖ កិច្ចប្រជុំ G7 បើកទូលាយនៅឆ្នាំនេះមានប្រធានបទស្តីពីបណ្តាមហាសមុទ្រ។ វៀតណាម គឺជាប្រទេសជាប់សមុទ្រដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។ តើលោកនាយករដ្ឋមន្ត្រីអាចចែករំលែកនូវគោលនយោបាយបច្ចុប្បន្នរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងការពារបរិស្ថានសមុទ្រ?

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ៖ សតវត្សទី២១  គឺជាសតវត្សនៃមហាសមុទ្រ ដោយសារតែសមុទ្រ និងមហាសមុទ្រគឺជាទីរស់នៅ និងអភិវឌ្ឍនៃគ្រប់ប្រទេសមានសមុទ្រ ព្រមទាំងភពដែនដីទាំងមូល។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងការការពារបរិស្ថានសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃបណ្តាប្រទេសជាប់សមុទ្រដែលរួមទាំងប្រទេសវៀតណាមដែរ។

ប្រទេសវៀតណាមមានសក្តានុពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយមានបណ្តោយឆ្នេរសមុទ្រប្រវែង ៣,២៦០ គីឡូ​ម៉ែត្រ ជាមធ្យមគឺ ១០០ គីឡូម៉ែត្រការ៉េ ដីគោកមានឆ្នេរសមុទ្រ ១ គីឡូម៉ែត្រ។ ប្រទេសវៀតណាមមានកោះចំនួនជាង ២,៧៧០ ហើយមានឈូងសមុទ្រស្រស់ស្អាតជាច្រើនត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកដូចជាឆ្នេរសមុទ្រហាឡុង និងឆ្នេរសមុទ្រស្រស់ចំនួន ១២៥។ លើសពីនេះទៅទៀតប្រទេសវៀតណាមស្ថិតនៅភូមិសាស្រ្តមានលក្ខណៈយុទ្ធសាស្រ្តដ៏សំខាន់នៅតាមផ្លូវពាណិជ្ជ​កម្មអន្ដរជាតិតភ្ជាប់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ តាមការប៉ាន់ប្រមាណមានផ្លូវសមុទ្រធំបំផុត ៥ ក្នុងចំណោមផ្លូវសមុទ្រទាំង១០  នៅលើពិភពលោកឆ្លងកាត់សមុទ្រខាងកើតដោយមានទំនិញជាង ៥០%  នៃពិភពលោកឆ្លងកាត់សមុទ្រនេះ និងមានកំពង់ផែសមុទ្រជាង ៩០ ដែលរួមបញ្ចូលទាំងកំពង់ផែសមុទ្រជ្រៅអន្តរជាតិ វៀតណាមមានសក្តានុពលធំសម្បើមណាស់សម្រាប់ការដឹកជញ្ជូនតាមសមុទ្រ។ ដោយមានសក្តានុពលសមុទ្រដ៏សម្បូរបែបដូចនេះ សេដ្ឋកិច្ចសមុទ្រ និងការអភិវឌ្ឍបង្វែរទិសសមុទ្រ ជាទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងមកដោយមានចក្ខុវិស័យកសាងប្រទេសវៀតណាមក្លាយទៅជាប្រទេសរឹងមាំនៅលើសមុទ្រ។ យើងមានគោលដៅដល់ឆ្នាំ២០២០ សេដ្ឋកិច្ចសមុទ្រ និងឆ្នេរសមុទ្ររួមវិភាគទានប្រមាណ ៥៥%  នៃផលិតផលសរុបក្នុងស្រុក (GDP) និងទំហំនៃការនាំចេញសម្រេចបាន៦០% នៃប្រទេសជាតិ។ ដើម្បីអនុវត្តចក្ខុវិស័យ និងគោលដៅដែលបានរៀបរាប់ខាងលើ វៀតណាមបាន និងកំពុងអនុវត្តនូវគោលនយោបាយ ផែនការ និងវិធានការជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងការពារបរិយាកាសសមុទ្រ។

ទីមួយ៖ បង្គ្រប់គោលនយោបាយច្បាប់ និងផែនការរៀបចំអំពីសមុទ្រ និងកោះ,  អនុវត្តយ៉ាងល្អនូវច្បាប់ស្តីពីសមុទ្រច្បាប់ ធនធានធម្មជាតិ បរិស្ថាន កោះ សមុទ្រ និងបទប្បញ្ញត្តិទាក់ទងនឹងសមុទ្រ។

ទីពីរ៖ អនុវត្តគ្រប់នូវគោលនយោបាយស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រ។ ធ្វើឲ្យទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធ សមុទ្របម្រើសេដ្ឋកិច្ចសមុទ្រដូចជាផ្លូវឆ្នេរសមុទ្រនានា ប្រព័ន្ធកំពង់ផែសមុទ្រ...

ទី៣៖ ការការពារបរិស្ថានអេកូឡូស៊ីសមុទ្រគឺជាភារកិច្ចដ៏សំខាន់ជាញឹកញាប់ និងយូរអង្វែង។ ការអភិវឌ្ឍសេដ្ឋកិច្ច សមុទ្រដើរទន្ទឹមជាមួយការការពារបរិស្ថានសមុទ្រ នេះគឺជាគោលនយោបាយដោយមិនងាករេរបស់វៀតណាម។

ទី៤៖  ជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មអន្តរជាតិដោយរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះការពង្រឹងសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ វៀតណាមគាំទ្រការខិតខំប្រឹងប្រែងអន្តរជាតិដើម្បីរួមចំណែកក្នុងសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ និងការការពារបរិស្ថានសមុទ្រ។ វៀតណាមប្តេជ្ញាដោះស្រាយភាពខុសគ្នា និងវិវាទដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២  អនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងពន្លឿនការសម្រេចក្រមប្រតិបត្តិ COC ឲ្យបានឆាប់ៗនាពេលខាងមុខ។

អ្នកយកព័ត៌មាន៖ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ឆ្នាំ២០១៦   នៅប្រទេសជប៉ុន កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានការអភិវឌ្ឍសេដ្ឋកិច្ចថ្មី (G20) នៅឆ្នាំ២០១៧ នៅអាល្លឺម៉ង់ ហើយឆ្នាំនេះគឺជាកិច្ចប្រជុំកំពូល G7 ឆ្នាំ២០១៨ នៅកាណាដា។ នេះបង្ហាញពីតួនាទី និងឋានៈរបស់វៀតណាមដែលត្រូវបានលើកកំពស់នៅលើឆាកអន្តរជាតិ។ ប្រការនេះបានបញ្ជាក់ឲ្យឃើញពីតួនាទី និងកិត្យានុភាពរបស់វៀតណាមកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ តើលោកនាយករដ្ឋមន្ត្រីអាចឲ្យដឹងអំពីសារ និងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូល G7 បើកទូលាយឆ្នាំនេះ?

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ៖ ការអនុវត្តគោលនយោបាយការទូតឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ វៀតណាមម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិលើវិស័យជាច្រើន។ នៅក្នុងកិច្ចប្រជុំលើកនេះ វៀតណាមបានរួមចំណែកយ៉ាងជាក់ស្តែង និងមានទំនួលខុសត្រូវក្នុងការពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន ជាពិសេសគឺការលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបំរែបំរួលអាកាសធាតុ ការការពារបរិស្ថានអេកូឡូស៊ី ដើម្បីទប់ស្កាត់កាកសំណល់ប្លាស្ទិចមិនឱ្យចូលទៅក្នុងមហាសមុទ្រ។ យើងសូមអបអរសាទរគំនិតផ្តួចផ្តើមរបស់ប្រទេសកាណាដា និងប្រទេស G7 បានជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ការចាក់ចោលកាកសំណល់ចូលក្នុងមហាសមុទ្រ។ល។ រីឯវៀតណាមវិញ វៀតណាមបានស្នើឱ្យសហគមន៍អន្តរជាតិពិភាក្សាលើលទ្ធភាពឈានដល់កិច្ចព្រមព្រៀងសកលមួយស្តីពីការទប់ស្កាត់ការចាក់ចោលកាកសំណល់ប្លាស្ទិចទៅមហាសមុទ្រ។ លើសពីនេះទៀត វៀតណាមបានស្នើសុំឲ្យបណ្តាប្រទេស G7 ពិចារណារៀបចំវេទិកាបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស G7 និងបណ្តាប្រទេសជាប់សមុទ្រក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

វៀតណាមមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូទាំងអស់ក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះតាមរយៈរាល់កម្មវិធី និងគម្រោងជាក់ស្តែង សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពរុងរឿងនៃភពផែនដីយើង៕

បកប្រែដោយ Minh Trung