leftcenterrightdel
លោក Tran Dai Quang និងលោក Tadamori Oshima 

ក្នុងជំនួប លោក Tran Dai Quang បានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងរបស់ទំនាក់ទំនងរវាងវៀតណាម និងជប៉ុនក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក និងការរីកចំរើនរបស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំកន្លងមក។ លោក Tran Dai Quang បញ្ជាក់ថា វៀតណាមផ្តោតជាសំខាន់ទៅលើទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅជាមួយជប៉ុន និងចាត់ទុកថា ជប៉ុនគឺជាដៃគូសំខាន់ចម្បង និងយូរអង្វែងរបស់វៀតណាម។ វៀតណាមមានបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងជប៉ុនលើគ្រប់វិស័យ និងស៊ីជម្រៅថែមទៀត សមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះ លោក Tran Dai Quang ស្នើឲ្យរដ្ឋសភាជប៉ុនបន្តជម្រុញការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ សហការជាមួយរដ្ឋសភាវៀតណាមពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាក្នុងតំបន់ និងលើពិភពលោក។ លោក Tran Dai Quang បានអរគុណរដ្ឋាភិបាលជប៉ុនដែលបន្តគាំទ្រចំពោះវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោក Tadamori Oshima សម្ដែងនូវក្តីសប្បាយរីករាយចំពោះការរីកចំរើននៃទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅ និងទូលំទូលាយរវាងជប៉ុន និងវៀតណាមនៅពេលកន្លងមក។ លោក Tadamori Oshima បញ្ជាក់ថា ព្រឹទ្ធសភា និងរដ្ឋសភាជប៉ុនត្រៀមជាស្រេចជម្រុញការផ្លាស់ប្ដូររវាងសមាជិកសភានៃប្រទេសទាំងពីរ រួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅរវាងវៀតណាមនិងជប៉ុនលើគ្រប់វិស័យ។

leftcenterrightdel
លោក Tran Dai Quang ជាមួយព្រះចៅអធិរាជជប៉ុន ព្រះរាជអគ្គមហេសីអញ្ជើញចូលរួមពិធីជប់លៀង

នារសៀល ថ្ងៃទី១ មិថុនា ពិធីជប់លៀងរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន បានប្រព្រឹត្តឡើងដោយមានការអញ្ជើញចូលរួមពីលោក Tran Dai Quang ជាមួយព្រះចៅអធិរាជជប៉ុន ព្រះរាជអគ្គមហេសី ថ្នាក់ដឹកនាំជប៉ុន មិត្តភក្តិ និងដៃគូជប៉ុន៕

បកប្រែដោយ Thuy Anh