leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងលោកជំទាវ រួមទាំងព្រះចៅអធិរាជ អាគីហ៊ីតុ និងព្រះរាជអគ្គមហេសីជប៉ុន អញ្ជើញចូលរួមពិធីគោរពទង់ជាតិ

 

នៅជំនួប លោកប្រធានរដ្ឋ Tran Dai Quang បានបញ្ជាក់ថា រដ្ឋ និងប្រជាជនវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយជប៉ុន ព្រមទាំងសំដែងការជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនលើកនេះ កត់សំគាល់នូវដំណាក់កាលរីកចំរើនថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម និងជប៉ុនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងនាំមកផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍន៍នៅតំបន់ និងពិភពលោក។

leftcenterrightdel
ព្រះចៅអធិរាជ អាគីហ៊ីតុ និងព្រះរាជអគ្គមហេសីជប៉ុនទទួលលោកប្រធានរដ្ឋ Tran Dai Quang

 

ព្រះចៅអធិរាជ អាគីហ៊ីតុ និងព្រះរាជអគ្គមហេសីជប៉ុនបញ្ជាក់ថា ជប៉ុនយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្ដិការមិត្ដភាពរវាងវៀតណាម និងជប៉ុន ព្រមទាំងគាំទ្រ​ និងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ព្រះចៅអធិរាជជប៉ុនបានឲ្យដឹងថា ការបង្កើនការទុកចិត្ដគ្នា និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរតាម​រយៈសកម្មភាពផ្លាស់ប្ដូរវប្បធម៌ និងជួបប្រាស្រ័យទាក់ទងប្រជាជន ជាពិសេសក្នុងឆ្នាំរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុនមានអត្ថន័យដ៏សំខាន់ចំពោះការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

 

បកប្រែដោយ Pham Diep