leftcenterrightdel
ប្រធានគណៈឃោសនា និងអប់រំមជ្ឈឹម លោក Vo Van Thuong ជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi

ក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi និងប្រធានរដ្ឋសភាអេហ្ស៊ីប លោក Ali Abdel Aal,  លោក Vo Van Thuong បានជម្រាបអំពីសភាពការណ៍សេដ្ឋកិច្ច និងសង្គមរបស់វៀតណាម ក៏ដូចជាសមិទ្ធិផលលេចធ្លោនានាដែលវៀតណាមសម្រេចបានក្រោយរយៈពេលជាង៣០ឆ្នាំនៃផ្លាស់ប្តូរថ្មីផងដែរ។ លោក Vo Van Thuong ក៏ជឿជាក់ទៀតថា ដោយមានការប្តេជ្ញាចិត្តលើផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាឆន្ទៈដ៏ត្រឹមត្រូវរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងអេស៊ីប នឹងបន្តសហការការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ក្នុងតំបន់ និងនៅលើអន្តរជាតិដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំរបស់បក្សកុម្មុយនីស្តអេហ្ស៊ីប និងបក្សសង្គមនិយមអេហ្ស៊ីប លោក Vo Van Thuong បាន​បញ្ជាក់​ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ដោយឥតងាករេតាមគោលដៅនៃការគោរពឯករាជ្យជាតិ ដែលតភ្ជាប់ជាមួយលិទ្ធិសង្គមនិយម ហើយ​​សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាមិត្តស្មោះត្រង់ និងជាដៃគូរគួរឲ្យទំនុកទុកចិត្តជាមួយដៃគូអន្តរជាតិ។

ទន្ទឹមនឹងនេះ លោក Vo Van Thuong បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត របស់អេហ្ស៊ីប ដូចជារដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក  Sameh Shoukry និងរដ្ឋមន្ត្រីក្រសួងសារព័ត៌មាននិងបច្ចេកវិទ្យាព័ត៌មមាន លោក  Yasser El Kady ជាដើម៕

តាមvovworld.vn