leftcenterrightdel
ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ vnanet.vn)

ថ្លែងមតិនៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ចាត់ទុកថា ព្រឹត្តិការណ៍សំខាន់នេះកាន់តែពិសេសថែមទៀត ព្រោះថាប្រទេសទាំងពីរទើបនឹងបានលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ លោក Nguyen Thanh Phong ឲ្យដឹងថែមទៀតថា ទីក្រុងហូជីមិញនិងប្រទេសអូស្ត្រាលីក៏ដណ្ដើមបានសមិទ្ធផលសហប្រតិបតិ្តការសំខាន់ជាច្រើន ពិសេសគឺលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំបណ្ដុះបណ្ដាល វប្បធម៌និងទេសចរណ៍។ នាបច្ចុប្បន្ន អូស្ត្រាលីមានគម្រោងការណ៍វិនិយោគចំនួន ១៨០ គម្រោងការណ៍នៅទីក្រុង ដោយដើមទុនសរុបជិត១៩០លានដុល្លារអាមេរិក។ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា៖

“ខ្ញុំជឿជាក់ថា ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីនិយាយរួម និងទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់អូស្ត្រាលីនិយាយដោយឡែកនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើពិភពលោកផងដែរ”៕

តាម vovworld.vn