leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Peter Cosgrove អគ្គទេសាភិបាលអូស្ត្រាលី

លោក Peter Cosgrove ឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសវៀតណាម។ លោកបានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរនូវទំនាក់ទំនងទ្វេភាគី ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងខែមីនាថ្មីៗនេះ។លោកអគ្គទេសាភិបាល Peter Cosgrove បានបញ្ជាក់ថា បំណងរបស់រដ្ឋាភិបាលអូស្រ្តាលីចង់​ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម រួមទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការជួបប្រាស័យរវាងប្រជាជន និងប្រជាជន។ល។

អគ្គលេខាបក្សកុម្មុយនីសវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម របស់លោកអគ្គទេសាភិបាលអូស្ត្រាលី និងលោកជំទាវ។ លោកអគ្គលេខាបក្ស Nguyen Phu Trong សង្ឃឹមថា ទំនាក់ទំនងលើវិស័យនយោបាយដែលមានភាពរឹងមាំ នឹងជួយសម្រួលដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឲ្យ​អនុវត្តប្រកបជោគជ័យ និងវៀតណាមជានិច្ចកាលគាំទ្រតួនាទីរបស់អូស្រ្តាលីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក នឹងចង់ឱ្យប្រទេសទាំងពីរបន្តការសម្របសម្រួលល្អលើរាល់បញ្ហានៅតំបន់និងអន្តរជាតិ៕

បកប្រែដោយ Duy Hoan