leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងលោកអគ្គទេសាភិបាលអូស្រ្តាលី Peter Cosgrove កំពុងត្រួតពល

 

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ Tran Dai Quang បានជួបពិភាក្សាជាមួយលោកអគ្គទេសាភិបាល Peter Cosgrove ។​ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ ស្របពេលដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-​២០១៨​) និង២០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការពារជាតិ (១៩៩៨-២០១៨)។ លោកប្រធារដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលី។

លោកអគ្គទេសាភិបាល Peter Cosgrove បានបញ្ជាក់ថា អូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយវៀតណាម និងចង់ឲ្យទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្ត រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងលោកអគ្គទេសាភិបាលអូស្រ្តាលី Peter Cosgrove

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនយ៉ាងខ្លាំង និងប្រសិទ្ធភាព នៃទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី ក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាព បន្តអនុវត្តរាល់សកម្មភាព ដើម្បីរំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ 

ចំពោះទិសដៅនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ នៅក្នុងពេលខាងមុខនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា បន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្ដការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ព្រមទាំងជម្រុញយន្តការសហប្រតិបត្តិការ និងក្របខ័ណ្ឌសហប្រតិបត្តិការថ្មីដូចជា ដៃគូសេដ្ឋកិច្ច ដៃគូកសិកម្ម ដៃគូការផ្លាស់ថ្មីច្នៃប្រឌិត និងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសជាដើម៕

បកប្រែដោយ Duy Hoan