leftcenterrightdel
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិកសមាជិការនៅក្នុងពិធីបើកសម័យប្រជុំ

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី៥។

បន្ទាប់ពីសុន្ទរកថាបើកសម័យប្រជុំរបស់ប្រធានរដ្ឋសភា លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh តាងនាមឲ្សរដ្ឋាភិបាលបានអានរបាយការណ៍វាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ២០១៧ និងស្ថានភាពជាក់ស្ដែងនៃបណ្តាខែដំបូងឆ្នាំ២០១៨ ដោយមានទាំងភារកិច្ច និងដំណោះស្រាយ នាពេលខាងមុខ។

បន្ទាប់មក ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានជម្រាបជូននូវរបាយការណ៍ស្តីពីការបូកសរុបមតិយោបល់ និងសំណើរពីប្រជាជន។

នៅចុងបញ្ចប់នៃសម័យប្រជុំពេលព្រឹក  ប្រធានគណៈកម្មការសេដ្ឋកិច្ចរដ្ឋសភា លោក Vu Hong Thanh អានរបាយការណ៍វាយតំលៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា អំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ២០១៧ និងលទ្ធផលនៅក្នុងបណ្តាខែដំបូងឆ្នាំ២០១៨ ។

នៅរសៀលថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានអានរបាយការស្តីពីការជម្រះបញ្ជីថវិការដ្ឋ នៅឆ្នាំ២០១៦៕

 

បកប្រែដោយ Duy Hoan