leftcenterrightdel
កិច្ចប្រជុំក្រុមការងារនៃវេទិកាជំនួបអន្តរជាតិរបស់បណ្តាគណបក្សកុម្មុយនីស្តនិងកម្មករ (IMCWP)
( រូបថត៖ dangcongsan.vn)

 

កិច្ចប្រជុំនេះបានផ្លាស់ប្តូរលើការងាររៀបចំសម្រាប់​សម័យប្រជុំលើកទី២០របស់ IMCWP ដែលរៀបចំឡើងដោយបក្សកុម្មុយនិស្តក្រិក គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសខួបលើកទី២០ឆ្នាំ នៃការបង្កើត IMCWP ដោយប្រធានបទ "វណ្ណកម្មករសហសម័យ និងកងកម្លាំងសម្ព័ន្ធមិត្ត ដោយមានកម្លាំងឈានមុខគេគឺគណបក្សកុម្មុយនីស្ត និងកម្មករក្នុងការតស៊ូប្រឆាំងនឹងការជិះជាន់ និងសង្គ្រាមចក្រពត្តិ ដើម្បីសិទ្ធិរបស់វណ្ណកម្មករនិងប្រជាជន ដើម្បីសន្តិភាព ដើម្បីសង្គមនិយម"។ កិច្ចប្រជុំក្រុមការងារក៏បានផ្លាស់ប្តូរលើការងារមួយចំនួនផ្សេងទៀតស្តីពីចលនាកុម្មុយនិស្ត និងកម្មករអន្ដរជាតិ ហើយបញ្ជាក់ពីតម្រូវការឱ្យបង្កើនសាមគ្គីភាពរវាងបក្សកុម្មុយនិស្ត និងកម្មករនៅលើពិភពលោក​ក្នុងបរិបទដោយមានការលំបាក និងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ននេះ។

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Nguyen Manh Cuong អនុប្រធានគណៈទាក់ទងការបរទេសបជ្ឈិមបក្សបានចូលរួមកិច្ចប្រជុំនេះ និងវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់មតិលើខ្លឹមសារនៃកិច្ចប្រជុំផងដែ៕

បកប្រែដោយ Duy Hoan