អញ្ជើញចូលរួមពិធីមានលោកអគ្គលេខាបក្ស Nguyen Phu Trong; លោកប្រធានរដ្ឋ Tran Dai Quang លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc; លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan; លោកប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិមជ្ឈិមវៀតណាម Tran Thanh Man និងអតីតថ្នាក់ដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនានាផងដែរ។

leftcenterrightdel
កម្រងផ្កាបានសរសេរថា"ចងចាំជានិច្ចគុណបំណាច់របស់លោកប្រធានហូជីមិញ" (រូបថត៖ vov.vn)
leftcenterrightdel
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)
leftcenterrightdel
គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងនការពារប្រទេសអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកប្រធានហូជីមិញនៅវិមានតម្កល់សព(រូបថត៖ vov.vn)
leftcenterrightdel
គណៈប្រតិភូគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាលអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកប្រធានហូជីមិញនៅវិមានតម្កល់សព(រូបថត៖ vov.vn)
leftcenterrightdel
គណៈប្រតិភូទីក្រុងហាណូយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកប្រធានហូជីមិញនៅវិមានតម្កល់សព(រូបថត៖ vov.vn)
leftcenterrightdel
តំណាងស្ថាប័ននានាអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកប្រធានហូជីមិញនៅវិមានតម្កល់សព(រូបថត៖ vov.vn)

 

គណៈប្រតិភូបានសំដែងនូវការដឹងគុណយ៉ាងក្រៃលែងចំពោះគុណបំណាច់យ៉ាងធំធេងរបស់លោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏មហិមាដែលបានបូជាជីវិតសម្រាប់បុព្វហេតុនៃការតស៊ូរំដោះជាតិ កសាងប្រទេសប្រកបដោយឯករាជ្យ និងបង្រួបបង្រួមជាតិ។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការមជ្ឈិមបក្ស និងបណ្ដាថ្នាក់ដឹកនាំក៏បានទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពវីរជនពលីនៅស្ដូបអនុស្សាវរីយ៍វីរជនពលីនៅផ្លូវ Bac Son ទីក្រុងហាណូយផងដែរ៕

បកប្រែដោយ Pham Diep