leftcenterrightdel
លោកស្រី Tong Thi Phong អនុប្រធានអចិន្ដ្រៃយ៍រដ្ឋសភាវៀតណាមបានទទួលជួបលោកស្រី Susely Morfa González  លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដគុយបា (រូបថត៖ quochoi.vn)

 

លោកស្រី Tong Thi Phong បានលើកច្បាស់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ដវៀតណាម និងបក្សកុម្មុយនិស្ដគុយបាក្នុងរយៈពេលកន្លងមក ទំនាក់ទំនងដ៏ល្អប្រសើររវាងសម្ព័ន្ធយុវជនវៀតណាម និងសម្ព័ន្ធយុវជនគុយបាកាន់តែពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រមទាំងលោកស្រីវាយតំលៃខ្ពស់ចំពោះការដែលមជ្ឈិមសម្ព័ន្ធយុវជននៃប្រទេសទាំងពីរបានខិតខំក្នុងការអនុវត្ដនូវខ្លឹមសារ​សហប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ស្របនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងតម្រូវការរបស់យុវជននៃប្រទេសនិមួយៗក្នុងដំណាក់កាលបដិវត្ដន៍ថ្មី។

leftcenterrightdel
លោកស្រី Tong Thi Phong និងលោកស្រី Susely Morfa González ថតរូបជាអនុស្សាវរីយ៍ជាមួយប្រតិភូ (រូបថត៖ quochoi.vn)

 

លោកស្រី Susely Morfa González បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ សំដៅស្វែងយល់អំពីរបៀបអប់រំ និងបណ្ដុះបណ្ដាលយុវជនរបស់វៀតណាម ដើម្បីរួមចំណែកក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេស ព្រមទាំងអប់រំដល់យុវជនជំនាន់ក្រោយឲ្យយល់ជ្រាបអំពីទំនាក់ទំនងប្រពៃណី សាមគ្គីភាពពិសេសរវាងគុយបា និងវៀតណាម។ លោកស្រី Susely Morfa González បន្ដថា យុវជនជំនាន់ក្រោយគុយបាតែងតែថែរក្សា និងពង្រីកទំនាក់ទំនង សាមគ្គីភាពពិសេសក៏ដូចជាមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលជំនាន់មុនបានកសាងឡើង៕

បកប្រែដោយ Pham Diep