leftcenterrightdel
វៀតណាមតែងតែបង្ករលក្ខណៈងាយស្រួលក្នុងការជម្រុញពាណិជ្ជកម្មនិង វិនិយោគជាមួយប្រទេសបែលហ្សីក

 

លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលគាំទ្រ និងបន្តបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាស និងវិនិយោគិនបែលហ្សីក និងតំបន់ Flanders មកកាន់វៀតណាម។ លោក Nguyen Xuan Phuc ក៏សង្កត់ធ្ងន់ទៀតថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនិយាយរួម និង ប្រទេសបែលហ្ស៊ិក និងតំបន់ Flanders និយាយដោយឡែក។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc ក៏មានគោលបំណងនិងសង្ឃឹមថា បែលហ្ស៊ីកបន្តគាំទ្រ និងជួយឧបត្ថម្ភ គាំទ្រប្រទេសជាសមាជិកនៃសហភាពអ៊ឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ឲ្យបានឆាប់ៗ ។

រីឯខ្លួនវិញ លោក Geert Bourgeois បានសម្តែងនូវការគាំទ្រចំពោះការអនុម័តលើកិច្ចព្រមព្រៀង EVFTA ជាមួយវៀតណាម ដោយអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងបង្កើនកម្លាំងចលករយ៉ាងខ្លាំងក្លា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ លោក Geert Bourgeois ក៏បានអះ អាងថា សហគ្រាស Flanders នឹងត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមនាពេលខាងមុខផងដែរ៕

តាម៖ vovworld.vn