leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបលោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy (រូបថត៖​ vnanet.vn)

លោកឧត្តមសេនីយ៍ឯក Souvone Leuangbounmy បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដែលក្នុងនោះភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៧ និងព្រមព្រៀងលើទិសដៅជាក់លាក់នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨។ នាឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវបានបង្កើនកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេសក្រសួងការពារប្រទេសវៀតណាមបានជួយគាំទ្រយ៉ាងសកម្មចំពោះកងទ័ពប្រជាជនឡាវក្នុងការកសាងកងកម្លាំង រួមចំណែកក្នុងការអនុវត្តន៍គោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឡាវ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការថែរក្សា និងពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យរីកចម្រើនថែមទៀត។​ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ទំនាក់ទំនងដ៏ល្អប្រសើររវាងកងទ័ពទាំងពីរនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីថែរក្សាស្ថិរភាពសន្តិសុខនយោបាយ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ៕

បកប្រែដោយ Duy Hoan