leftcenterrightdel
លោកនាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំ (រូប៖VGP)

 

មានអនុសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា៖ ប្រសិនបើយើងមិនធ្វើសមាហរណកម្ម មិនធ្វើការកំណែទំរង់ ការផ្លាស់ថ្មី និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានខ្ពស់ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកទេ គឺនាំឲ្យល្បឿនវឌ្ឍនភាពរបស់យើងនឹងមានភាពយឺតយ៉ាវដោយសារតែផលិតភាពទាបជាមិនខានឡើយ។ ម្យ៉ាងទៀត តាមរយៈការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនោះក៏ជួយរួមវិភាគទានក្នុងការទប់ទល់នឹងអំពើពុករលួយ បញ្ហាអវិជ្ជមាននានាជាដើមផងដែរ។

leftcenterrightdel
ដោះស្រាយបែបបទរដ្ឋបាលឲ្យប្រជាពលរដ្ឋបានឆាប់ៗ(រូប៖ VGP)

ដោយមានការប្តេជ្ញាចិត្តខ្ពស់ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមលើការបង្កើតគណៈកម្មការជាតិរៀបចំរដ្ឋាភិបាលអេឡិចត្រូនិកដោយឈរលើមូលដ្ឋានធ្វើឲ្យគណៈកម្មការជាតិរៀបចំរដ្ឋាភិបាលអេឡិចត្រូនិកមានភាពសុក្រឹត។ គណៈកម្មការនេះដោយលោកនាយករដ្ឋមន្រ្តីធ្វើជាប្រធានផ្ទាល់ នឹងដឹកនាំរាល់សកម្មភាពកសាងរដ្ឋាភិបាលអេឡិចត្រូនិកនេះតែម្តង។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ត្រូវតែបំពេញសព្វគ្រប់នូវរាល់យន្តការ មូលដ្ឋានគតិយុត្ត ដើម្បីអនុវត្តការបង្កើតរដ្ឋាភិបាល​អេឡិចត្រូនិកឲ្យខានតែបាន។ អំពីបញ្ហាធនធានមនុស្ស លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យបណ្តាសម្ព័ន្ធក្រុមហ៊ុនធំៗដូចជា Viettel, VNPT,  FPT ចាត់តាំងជំនាញការពូកែ និងមានបទពិសោធន៍មកជួយរដ្ឋាភិបាល៕

បកប្រែដោយ Minh Trung