អញ្ជើញចូលរួមមានលោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម  លោក Truong Hoa Binh ឧបនាយករដ្ឋមន្ដ្រីប្រចាំការ លោក Vo Van Thuong ប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម និងបណ្ដាថ្នាក់ដឹកនាំមជ្ឈិមបក្ស ក្រសួង ស្ថាប័នមជ្ឈិមវៀតណាមនានា ព្រមទាំង​តំណង​ស្ថាប័នសារព័ត៌មានផងដែរ។

leftcenterrightdel
កម្មវិធីសំដែងសិល្បៈ

 

វណ្ណកម្មជាច្រើនមានគុណភាព និងមានភាពច្នៃប្រឌិត

ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមក មានវណ្ណកម្មអក្សរសិល្ប៍ កាសែតរាប់ពាន់របស់អង្គភាព បុគ្គលចូលរួមនិពន្ធអំពីការសិក្សា និងធ្វើតាមសតិអារម្មណ៍ សិលធម៌របស់លោកប្រធានហូជីមិញត្រូវបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយមហាជន។ ក្នុងចំណោមអ្នកនិពន្ធ អង្គភាព និងបុគ្គលដែលទទួលរង្វាន់មានទាំងជនជាតិភាគតិចជាច្រើន ហើយក៏មានអ្នកនិពន្ធជនជាតិវៀតណាមរស់នៅបរទេសក៏ចូលរួមយ៉ាងសកម្មក្នុងការនិពន្ធនេះដែរ។

leftcenterrightdel
កម្មាភិបាល និងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនទទួលរង្វាន់នៅពិធី

 

ក្នុងឱកាសនេះ គណៈកម្មការដឹកនាំរង្វាន់បានប្រគល់រង្វាន់ A ចំនួន ៨ រង្វាន់ B ចំនួន ៣៤ រង្វាន់ C ចំនួន ៦៧ និងរង្វាន់លើកទឹកចិត្ដចំនួន ៥៥​​ ជូនអង្គភាព និងបុគ្គល។ ព្រមទាំងប្រគល់រង្វាន់ជូនអង្គភាពចំនួន ១៩ និងបុគ្គលចំនួន ១១ ដែលមានស្នាដៃល្អ។ ក្នុងនោះកាសែតកងទ័ពប្រជាជនវៀតណាមទទួលរង្វាន់ជាអង្គភាពមានស្នាដៃល្អ ក្រុមអ្នកនិពន្ធ Pham Van Huan, Doan Xuan Bo, Nguyen Hong Hai, Nguyen Van Hai, Nguyen Tan Tuan ទទួលរង្វាន់ B ក្នុងអត្ថបទ “ភាពរឹងមាំរបស់បក្ស - មើលឃើញពីភាពជាក់ស្ដែងនៃមូលដ្ឋាន”។ ក្នុងបំណងចង់យល់ជ្រាបយល់ត្រឹមត្រូវ និងវាយតំលៃតួនាទីរបស់អង្គការចាត់តាំងបក្ស ក្រុមអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានស្វែងយល់នៅក្រុង ខេត្ដជាច្រើននៅទូទាំងប្រទេស ដើម្បីសរសេរអត្ថបទ “ភាពរឹងមាំរបស់បក្ស -មើលឃើញពីភាពជាក់ស្ដែងនៃមូលដ្ឋាន” តាមរយៈនោះបញ្ជាក់ថា សមាជិកបក្សនិមួយៗត្រូវតែសម្រេចបានភារកិច្ចល្អដើម្បី​ជួយ​បក្សកាន់តែខ្លាំងក្លា និងរឹងមាំថែមទៀត។

គណៈកម្មការចាត់តាំងបានបញ្ជាក់ថា ចាប់ផ្ដើមពីលទ្ធផលនៃរង្វាន់និពន្ធ និងការផ្សាយវណ្ណកម្មអក្សរសិល្ប៍ កាសែត ក្រោមប្រធានបទ “សិក្សា និងធ្វើតាមសតិអារម្មណ៍ សិលធម៌របស់លោកប្រធានហូជីមិញ” វគ្គទី១ (២០១៦ - ២០១៨) និងបន្ដអនុវត្ដតាមសារាចរ​លេខ 05-CT/TW របស់ការិយាល័យនយោបាយ; សេចក្ដីសម្រេចចិត្ដមជ្ឈិម ៤ នីតិកាល ១២ នោះ គណៈកម្មការចាត់តាំង បណ្ដាក្រសួង ស្ថាប័ន អ្នកនិពន្ធចូលរួមនឹងដកបទពិសោធន៍ បន្ដបង្កើនការនិពន្ធ ផ្សាយវណ្ណកម្មអក្សរសិល្ប៍ និងកាសែត ក្រោមប្រធានបទ “សិក្សានិងធ្វើតាមសតិអារម្មណ៍ សិលធម៌របស់លោកប្រធានហូជីមិញ” ពីសព្វថ្ងៃនេះដល់ឆ្នាំ ២០២០ នឹងមានវណ្ណកម្មល្អជាច្រើន និងមានភាពរីកសាយភាយថែមទៀត៕

បកប្រែដោយ Pham Diep