leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសំណេះសំណាលអ្នកបោះឆ្នោត

 

ក្នុងជំនួប អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះការខិតខំ ការប្តេជ្ញាចិត្តខាងនយោបាយ និងលទ្ធផលដែលបក្សទទួលបាននៅពេលកន្លងមក និងបញ្ជាក់ថា លទ្ធផលនេះកាន់តែពង្រឹង និងពង្រីកទំនុកទុកចិត្តរបស់ប្រជាជនចំពោះបក្ស។ អ្នកបោះឆ្នោតក៏ផ្ដល់យោបល់ទាក់ទងនឹងបញ្ហាដែលសង្គមយកចិត្តទុកដាក់ និងគម្រោងច្បាប់ដែលបានពិនិត្យនៅសម័យប្រជុំរដ្ឋសភានៅពេលខាងមុខនេះ។

មានប្រសាសន៍នៅជំនួបលោក Nguyen Phu Trong បានថ្លែងអំណរគុណ និងទទួលយោបល់របស់អ្នកបោះឆ្នោត។ លោក Nguyen Phu Trong បានចាត់ទុកថា ការប្រឆាំងនឹងអំពើពុករលួយបានទទួលលទ្ធផលមួយចំនួន ដោយសារការលើកទឹកចិត្ត និងការគាំទ្ររបស់ប្រជាជន។ លោក Nguyen Phu Trong ក៏ផ្លាស់ប្តូរយោបល់ជាមួយអ្នកបោះឆ្នោតអំពីបញ្ហានៅកាសែតប្រចាំថ្ងៃ និងបញ្ហាដែលអ្នកបោះឆ្នោត និងប្រជាជនយកចិត្តទុកដាក់។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ជួបសំណេះសំណាលជាមួួយអ្នកបោះឆ្នោតដើម្បីរៀបចំសម័យប្រជុំលើកទី ៥  រដ្ឋសភានីតិកាលទី១៤ (រូបថត៖​ vnanet.vn)

នាព្រឹក ថ្ងៃទី១៣ ឧសភា នៅមជ្ឈមណ្ឌលនយោបាយ - រដ្ឋបាលខ័ណ្ឌ Hong Bang ទីក្រុង Hai Phong វៀតណាម លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ដើម្បីរៀបចំកិច្ចប្រជុំលើកទី ៥  រដ្ឋសភានីតិកាលទី១៤។

តំណាងអ្នកបោះឆ្នោតខ័ណ្ឌ Hong Bang សម្ដែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលសេដ្ឋកិច្ច សង្គមដែលទីក្រុង Hai Phong និងប្រទេសទាំងមូលទទួលបាន ព្រមទាំងក៏សម្តែងនូវការព្រួយបារម្ភមួយចំនួន។

លោក Nguyen Xuan Phuc បានឲ្យដឹងថា នាថ្ងៃទី២០ មេសា រដ្ឋាភិបាលបានរៀបចំសន្និសិទទូទាំងប្រទេស ដើម្បីដោះស្រាយរាល់បញ្ហាក្នុងការកសាងមូលដ្ឋាន ចេញវិធានការចំពោះស្ថាប័ន ក្រសួង តំបន់មូលដ្ឋាននិមួយៗ។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា រដ្ឋាភិបាលកំពុងដោះស្រាយការជាប់គាំងទាំងឡាយ។

លោកនាយករដ្ឋមន្រ្តីក៏ឯកភាពជាមួយអ្នកបោះឆ្នោតថា ថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ តំណាងរដ្ឋសភាគប្បីទទួលយោបល់នានា ពីនោះចេញវិធានការដោះស្រាយទាន់ពេលវេលា បំរើប្រជាជនឲ្យល្អថែមទៀត។ លោក Nguyen Xuan Phuc ក៏បានជូនដំណឹងដល់អ្នកបោះឆ្នោតទីក្រុង Hai Phong អំពីការជោគជ័យរបស់សន្និបាតលើកទី ៧ និងលទ្ធផលយ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ៕

បកប្រែដោយ Thanh Cong