leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិបិទបញ្ចប់សន្និបាត

 

លោក Tran Dai Quang ប្រធានរដ្ឋវៀតណាមបានតាងនាមឲ្យការិយាល័យនយោបាយដឹកនាំសម័យប្រជុំនេះ។

លោក Pham Minh Chinh លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការចាត់តាំងមជ្ឈិមបានថ្លែងរបាយការណ៍របស់ការិយាល័យនយោបាយក្នុងការទទួលយក និងបកស្រាយបំភ្លឺមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សស្ដីពី​គម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់។

លោក Truong Hoa Binh ឧបនាយករដ្ឋមន្ដ្រីប្រចាំការបានថ្លែងរបាយការណ៍របស់ការិយាល័យនយោបាយក្នុងការទទួលយក និងបកស្រាយបំភ្លឺមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សស្ដីពីគម្រោងកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សចំពោះកម្មាភិបាល និងកងកម្លាំងប្រដាប់អាវុធ និងពលករ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និបាត

 

លោក Vuong Dinh Hue  ឧបនាយករដ្ឋមន្ដ្រីបានថ្លែងរបាយការណ៍របស់ការិយាល័យនយោបាយក្នុងការទទួលយកនិងបកស្រាយបំភ្លឺមតិរបស់គណៈកម្មាធិការមជ្ឈិមបក្សស្ដីពីគម្រោងកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម ។

គណៈកម្មាធិការមជ្ឈិមបក្សបានអនុម័តលើសេចក្ដីសម្រេចចិត្ដសន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២៕

បកប្រេដោយ Pham Diep