leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម និងលោក Aloysio Nunes Ferreira រដ្ឋមន្ដ្រីក្រសួងការបរទេសប្រេស៊ីល (រូបថត៖ baochinhphu.vn)

 

នៅជំនួបពិភាក្សា លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម និងលោក Aloysio Nunes Ferreira រដ្ឋមន្ដ្រីក្រសួងការបរទេសប្រេស៊ីលបានបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្ដិការវៀតណាម និងប្រេស៊ីលបន្ដមានការរីកចម្រើនយ៉ាងសកម្មលើគ្រប់វិស័យក្នុងពេលកន្លងមក ក្នុងនោះទំនាក់ទំនងនយោបាយកាន់តែស្អិតល្មួត និងមានការទុកចិត្ដគ្នាដែលបង្ហាញតាមរយៈលទ្ធផលនៃដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួង ស្ថាប័ននានា។

លោក Pham Binh Minh  និងលោក Aloysio Nunes Ferreira បានឯកភាពថា ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្ដូរដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងជំរុញការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវយន្ដការគណៈកម្មាធិការអន្ដររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ដ្រ - បច្ចេកទេស ក៏ដូចជាការរក្សាយន្តការពិគ្រោះយោបល់ផ្នែកនយោបាយថ្នាក់អនុរដ្ឋមន្ដ្រីការបរទេស និងបន្តអនុវត្តឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា និងសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការទូត ឧស្សាហកម្មការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កលក្ខណៈនិងលើកទឹកចិត្ដប្រជាពលរដ្ឋ និងសហគ្រាសនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម និងចូលមកទីផ្សារគ្នាទៅវិញទៅមក។

ភាគីទាំងពីរក៏បញ្ជាក់នឹងបន្ដសហការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាអង្គការអន្ដរជាតិ និងវេទិកាពហុភាគី។ ក្នុងឱកាសនេះ លោក Pham Binh Minh បានស្នើឲ្យភាគីប្រេស៊ីលឲ្យទទួលស្គាល់បទបញ្ញត្ដិសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាមឲ្យបានឆាប់៕

បកប្រែដោយ Thanh Cong