leftcenterrightdel
ថ្ងៃធ្វើការទី៤ សន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១២ (រូបថត៖ vnanet.vn)

 

អញ្ជើញថ្លែងមតិសន្និបាត តំណាងទាំងអស់បានវាយតម្លៃខ្ពស់ចំពោះគម្រោងការកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គមលើកនេះ ដោយចាត់ទុកថា គម្រោងការនេះមានលក្ខណៈទូលំទូលាយ មានរបៀបរាបរយ ជាក់ស្តែង និងមានលទ្ធភាពអនុវត្តន៍ខ្ពស់។ នេះជាគម្រោងការធំមួយត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា គូបផ្សំជាមួយគម្រោងការ កម្មវិធីផ្សេងៗទើបធានាបានភាពជោគជ័យ។ មតិជាច្រើនក៏បានវិភាគនូវដំណោះស្រាយមួយចំនួន សំដៅអនុវត្តគោលដៅភារកិច្ចដែលគម្រោងការនេះបានដាក់ចេញ ជាពិសេសគឺការទាក់ទាញនិងបើកទូលាយឲ្យមុខសញ្ញាចូលរួមធានារ៉ាប់រង ធានាតុល្យភាពចំណូលចំណាយក្រកបដោយចីរភាពនៃមូលនីធិ។ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានលើកមតិថា៖ “ដើម្បីអភិវឌ្ឍន៍ការធានារ៉ាប់រងត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺសេចក្តីសម្រចចិត្តមជ្ឈឹមលើកទី៥ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ក្នុងពេលខាងមុខនេះត្រូវផ្តោតលើការអភិវឌ្ឍការធានារ៉ាប់រងសង្គមសម្រាប់កម្លាំងនេះដោយផ្សព្វផ្សាយគោលនយោបាយលើកកម្ពស់ភាពទាក់ទាញរបស់ការធានារ៉ាប់រង។ ជាមួយគ្នានោះ រដ្ឋមានគោលជំហរជួយឧបត្ថម្ភដល់ប្រជាជនមានជីវភាពរស់នៅលំបាកអាចចូលរួមការធានារ៉ាប់រងឲ្យសមស្របជាមួយលក្ខណៈ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ក្នុងកិច្ចពិភាក្សានេះ បញ្ហាបំណុលធានារ៉ាប់រងសង្គមសម្រាប់កម្មករ និយោជិក កែប្រែអាយុចូលនិវត្ដន៍ គឺសុទ្ធតែបានតំណាងទាំងអស់យកចិត្តទុកដាក់។ អង្គប្រជុំបានសង្កត់ធ្ងន់ថា ការធានារ៉ាប់រងសង្គមជាបញ្ហាសំខាន់ដែលពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញនោះគឺត្រូវអនុវត្តព្រមៗគ្នារាល់ដំណោះស្រាយដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលផងដែរ៕

តាម៖ vovworld.vn