leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រតិភូចូលរួមពិធី (រូបថត៖ vnanet.vn)

 

ថ្លែងសុន្ទរកថានៅពិធីនេះ លោកស្រី Nguyen Thi Thanh លេខាបក្សខេត្ដ Ninh Binh បានរំលឹកឡើងវិញនូវគុណបំណាច់របស់វីរបុរស Dinh Bo Linh ដែលបានសម្រេចជោគវាសនាប្រវត្ដិសាស្ដ្រ គឺការវាយឈ្នះលើសត្រូវដើម្បីបង្រួបបង្រួមជាតិ បង្កើតឡើងរដ្ឋ Dai Co Viet។

តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Truong Hoa Binh ឧបនាយករដ្ឋមន្ដ្រីប្រចាំការនៃរដ្ឋាភិបាលមានប្រសាសន៍បញ្ជាក់ពីការប្រសូតចេញរបស់រដ្ឋ Dai Co Viet ដែលបានបើកចេញទំព័រប្រវត្ដិសាស្ដ្រថ្មីយ៉ាងត្រចះត្រចង់របស់ប្រជាជាតិ។ ព្រមទាំងលោកវាយតំលៃខ្ពស់ចំពោះសកម្មភាពរំលឹកខួបលើកទី ១,០៥០ ឆ្នាំនៃរដ្ឋ Dai Co Viet ដើម្បីរំលឹកឡើងវិញនូវប្រវត្ដិសាស្ដ្រជាប្រពៃណី របស់ប្រទេសជាតិ និងដឹងគុណដល់បុព្វបុរសដែលបានបង្រួបបង្រួមជាតិ និងបើកចេញសម័យឯករាជ្យជាតិ។

លោក Truong Hoa Binh កោតសរសើរចំពោះសមិទ្ធិផលទាំងឡាយដែលកងទ័ពនិងប្រជាជនខេត្ដ Ninh Binh សម្រេចបានក្នុងពេលកន្លងមក ក៏ប៉ុន្ដែនៅមានការលំបាក និងការប្រឈមជាច្រើនដែលទាមទារឲ្យបក្សភាគ អាជ្ញាធរដែនដីខេត្ដត្រូវតែលើកកម្ពស់លទ្ធភាពដឹកនាំបញ្ជា និងការគ្រប់គ្រងរដ្ឋឲ្យមានប្រសិទ្ធភាព ការផ្លាស់ប្ដូរជារចនាសម្ព័ន្ធសេដ្ឋកិច្ច អភិវឌ្ឍន៍វិស័យទេសចរណ៍ បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់ប្រាក់ចំណូលសម្រាប់ប្រជាជនខេត្ដ Ninh Binh ហើយនិងការកំណែទម្រង់បែបបទរដ្ឋបាល ដើម្បីទាក់ទាញទុនវិនិយោគពីបរទេស  ជាពិសេសគឺការការពាររក្សាវប្បធម៌ អប់រំ និងបេតិកភ័ណ្ឌវប្បធម៌អតីតរាជវាំង Hoa Lu ផងដែរ៕

បកប្រែដោយ Thanh Cong