leftcenterrightdel
លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម និងលោក Bounnhang Volachith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ

 

នៅជំនួប លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនៅប្រទេសឡាវលើកនេះ គឺបង្ហាញការប្ដេជ្ញាចិត្ដរបស់វៀតណាមក្នុងការរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងប្រពៃណីយូរលង់មកហើយ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម ក៏ដូចជាការជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្ដិការដ៏ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិបញ្ញត្ដិទាំងពីរនិយាយដោយឡែក។

leftcenterrightdel
លោក Thongloun Sisoulith នាយករដ្ឋមន្ដ្រីឡាវបានទទួលជួបលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាម

 

លោកស្រី Tong Thi Phong សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្ដទុកដាក់យ៉ាងខ្លាំង និងផ្ដល់អាទិភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវ៕

បកប្រែដោយ Pham Diep