leftcenterrightdel
លោក Nguyen Thien Nhan លេខាបក្សទីក្រុង ហូជីមិញ ទទួលជួបលោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែលប្រចាំនៅវៀតណាម (រូបថត៖ sggp.org.vn)

ទីក្រុង ហូជីមិញ មានបំណងចង់បន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល លើច្រើនវិស័យដែលក្នុងនោះផ្តោតសំខាន់លើការផ្លាស់ថ្មីប្រកបដោយភាពច្នៃប្រឌិត និងវិធានការនានាក្នុងការកសាងទីក្រុងឆ្លាតមួយ។ លោក Nguyen Thien Nhan បានបង្ហាញជូនលោក ឯកអគ្គរដ្ឋទូត អ៊ីស្រាអែល បានជ្រាបអំពីគំរោងកសាងទីក្រុង ហូជីមិញ ឲ្យក្លាយទៅជាទីក្រុងឆ្លាត ព្រមទាំងលោកក៏បានសម្តែងពីគោលបំណងចង់ស្វែងរកនូវរាល់ដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុង ក្នុងឱកាសដែលគណៈប្រតិភូកម្មាភិបាលទីក្រុង ហូជីមិញ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលដែលគ្រោងនឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខនេះ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត អ៊ីស្រាអែល Nadav Eshcar បានសម្តែងនូវការសប្បាយរីករាយ  ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលខាមុខនេះនឹងនាំមកលទ្ធផលផ្លែផ្កាល្អជាច្រើន ព្រមទាំងលោកក៏បានសន្យានឹងបង្កលក្ខណៈងាយស្រួលបំផុតជូនគណៈប្រតិភូផងដែរ៕

បកប្រែដោយ Minh Trung