leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi 

វៀតណាមគាំទ្រមីយ៉ាន់ម៉ាក្នុងដំណើរការបង្រួបបង្រួមជាតិ

មេដឹកនាំទាំងពីរបានសំដែងនូវការពេញចិត្ដចំពោះការរីកចំរើននៃទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ាក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដែលបានកសាង និងពូនជ្រំដោយលោកប្រធានហូជីមិញ និងវីរបុរស Aung San និងបណ្ដាជំនាន់ក្រោយ ព្រមទាំងមេដឹកនាំទាំងពីរបញ្ជាក់ថា ការដែលប្រទេសទាំងពីរតម្លើងកំរិតទំនាក់ទំនងភាពជាដៃគូសហប្រត្ដិការគ្រប់ជ្រុងជ្រោយក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសមីយ៉ាន់ម៉ារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នាខែសីហា ឆ្នាំ ២០១៧ បានធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរបើកទំព័រថ្មី។ កិច្ចសហប្រតិបត្ដិការខាងនយោបាយមានការរីកចំរើន ក្នុងនោះកិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ ការពារជាតិ ប្រកបដោយប្រសិទ្ធភាព ហើយនិងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដែលជាចំណុចលេចធ្លោក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានជួបពិភាក្សាជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi

 

មេដឹកនាំទាំងពីរសន្យានឹងធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍​គ្នាទៅវិញទៅមក ខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ១ ពាន់លានដុល្លារអាមេរិក និងខ្ពស់ជាងនេះទៅ​ទៀត។ មេដឹកនាំទាំងពីរក៏មានបំណងចង់បន្ដបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យផ្សេងៗដូចជាវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ ថាមពល កសិកម្ម នេសាទ គមនាគមន៍ និងដឹកជញ្ជូន ទេសចរណ៍ យុត្ដិធម៌ អប់រំ និងវប្បធម៌ផងដែរ។

បង្កើនកិច្ចសហប្រតិបត្ដិការនៅវេទិកាតំបន់ និងអន្ដរជាតិ

ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្ដិការនៅវេទិកាតំបន់ និងអន្ដរជាតិដូចជាអាស៊ាន ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការ​សហប្រជាជាតិ ព្រមទាំងសន្យាសហការគ្នាក្នុងការកសាងសហគមន៍អាស៊ានដោយមានតួនាទីស្នូលក្នុងរចនាសម្ព័ន្ធសន្ដិសុខនៅតំបន់ ក៏ដូចជាការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្ដិភាពនិងស្ថិរភាពក្នុងតំបន់ សិទ្ធិសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍​នៅសមុទ្រខាងកើត ព្រមទាំងបញ្ជាក់ពីការគាំទ្រដោះស្រាយជម្លោះដោយឈរលើមូលដ្ឋានគោរពច្បាប់អន្ដរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ព្រមទាំងសន្យាគាំទ្រការអនុវត្តពេញលេញ និងប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្ដិនៅសមុទ្រខាងកើត (COC)  ឲ្យបានឆាប់ ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការចំនួន ២

 

ក្រោយកិច្ចពិភាក្សា លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការចំនួន ២៕

បកប្រែដោយ Pham Diep