leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Ali Ardeshir Larijani ប្រធានរដ្ឋសភានៃសាធារណរដ្ឋអីុស្លាមអីុរ៉ង់ (រូបថត​៖ vnanet.vn)

លោក Ali Ardeshir Larijani មានបំណងចង់ជំរុញទំនាក់ទំនងមិត្ដភាព កិច្ចសហប្រតិបត្ដិការរវាងរដ្ឋសភា រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្ដជំរុញកិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍនាពេលខាងមុខ។ ក្នុងនោះអីុរ៉ង់នឹងត្រៀមខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យគីមី ឥន្ធនៈ រ៉ែ ទេសចរណ៍ អាកាសចរណ៍ឱសថសន្តិសុខការពារជាតិ និងធនាគារផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បញ្ជាក់ថា បក្ស រដ្ឋ វៀតណាម តែងតែរក្សាគោលជំហរឯករាជ្យ ម្ចាស់ការខ្លួន សន្ដិភាព  កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ ពិពិធកម្ម ពហុភាគីនីយកម្មក្នុងទំនាក់ទំនងការបរទេស ដោយឈរលើមូលដ្ឋានគោលការណ៍នៃច្បាប់អន្ដរជាតិ សមភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងស្នើឲ្យប្រទេសទាំងពីរបន្ដជំរុញទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ស្របតាមភាពខ្លាំង និងសក្ដានុពលយ៉ាងធំធេងនៃប្រទេសនិមួយៗ ហើយបន្ដសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀតនៅវេទិកាតំបន់ និងអន្ដរជាតិ បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្ដូរវប្បធម៌ អប់រំ និងបណ្ដុះបណ្ដាល ទេសចរណ៍ឲ្យមានប្រសិទ្ធភាពជាក់ស្ដែង ដើម្បីផលប្រយោជន៍នៃប្រជាជនវៀតណាម និងអីុរ៉ង់ រួមចំណែកសម្រាប់សន្ដិភាព និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Pham Diep