leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើជាអធិបតីកិច្ចប្រជុំ​ស្ដី​ពី​ការ​ជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើការជម្រុញកិច្ចសហប្រតិបត្តិការជាមួយ EU ដែលជាដៃគូសំខាន់របស់វៀតណាមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាមួយចំនួនអំពីបរិស្ថានវិនិយោគ និងបែបបទរដ្ឋបាលដែលក្រសួង ស្ថាប័ននានាគប្បីដោះស្រាយ បង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការបង្កើនពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិង EU។

លោកនាយករដ្ឋមន្រ្តីស្នើឲ្យស្ថាប័នពាក់ព័ន្ធនានាជួបធ្វើការជាមួយបណ្តាស្ថាប័នរបស់ EU សំដៅជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប(EVFTA) ដើម្បីបង្កើតជំហានលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិង EU។

កិច្ចព្រមព្រៀង EVFTA  គឺជាកិច្ចព្រមព្រៀងរវាងវៀតណាមនិងប្រទេសសមាជិក EU ចំនួន២៨ លើគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ នាំមកនូវប្រសិទ្ធភាពឲ្យវៀតណាមនិង EU ព្រមទាំងសមស្របនឹងកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ការពិភាក្សា EVFTA រវាងវៀតណាមនិង EU បានបិទបញ្ចប់នៅឆ្នាំ២០១៥៕

បកប្រែដោយ Thanh Cong