leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក  Dang Dinh Quy និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានលោកស្រី Tehmina Janjua (រូបថត៖ baoquocte.vn)

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវការអនុត្តតាមលទ្ធផលនៃកិច្ចប្រជុំផ្លាស់ប្តូរយោបល់ស្ដីពីនយោបាយលើកទី១ ដែលរៀបចំឡើងនៅឆ្នាំ២០១៥។ ភាគីទាំងពីរក៏បានឯកភាពថា ក្រសួងការបរទេសទាំងពីរគប្បីពង្រីកតួនាទីជាស្នូល ខិតខំជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរសង្កត់ធ្ងន់ទៅលើតួនាទីរបស់ការបង្កើនជំនួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ទ្វេភាគី សកម្មភាពពហុភាគីនៅខាងក្រៅ និង​ការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។ ព្រមទាំង ភាគីទាំងពីរឯកភាពជម្រុញកិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្តនិងបច្ចេកទេសនៅឆ្នាំ២០១៨។ ភាគីទាំងពីរក៏ឯកភាពរៀបចំកិច្ចប្រជុំផ្លាស់ប្តូរយោបល់ស្ដីពីនយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនៅទីក្រុងហាណូយនាឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh