កិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីជាមួយកសិករគឺជាឱកាសមួយសម្រាប់កសិករដើម្បីរាយការណ៍ដោយផ្ទាល់ទៅកាន់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីអំពីបញ្ហាសំខាន់ៗជាច្រើនក្នុងវិស័យកសិកម្ម និងជនបទនាបច្ចុប្បន្ននេះ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងមតិនៅឯកិច្ចសន្ទនា (រូបថត៖ vnanet.vn)

ថ្លែងមតិនៅក្នុងឱកាសនេះ  លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្វាគមន៍និងវាយតំលៃខ្ពស់ចំពោះសមាគមកសិករវៀតណាម និងក្រសួង ស្ថាប័ននានាដែលបានរៀបចំកិច្ចសន្ទនាដ៏មានអត្ថន័យមួយនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី កសិកម្មវៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ពីប្រទេសដែលខ្វះខាតស្បៀងអាហារ វៀតណាមបានក្លាយជាប្រទេសនាំចេញកសិផលវិញ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យើងត្រូវយកចិត្តទុកដាក់ចំពោះការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពីការផលិតគ្រាប់ពូជដល់ការផលិតទូទៅ ជាពិសេសការស្វែងរកទីផ្សារ និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបន្ថែមថា យើងត្រូវមានចក្ខុវិស័យលើវិស័យកសិកម្មក្នុងការកសាងនិងអភិវឌ្ឍកសិកម្មមួយទំនើបដើម្បីបង្កើនការប្រកួតប្រជែង។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រគល់អំណោយជូនកសិករចំនួន ៣០នាក់ ដែលមានស្នាដៃល្អៗ (រូបថត៖ vnanet.vn)

លោក Nguyen Xuan Phuc ក៏បានបញ្ជាក់ដែរថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកសិកម្ម កសិករ តំបន់ជនបទ និងក្នុង​លើកកំពស់ជីវភាពរស់នៅរបស់ប្រជាកសិករ៕

បកប្រែដោយ Duy Hoan