leftcenterrightdel
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម(រូបថត៖ news.zing.vn)

“វៀតណាមមានមូលដ្ឋានគតិយុត្ដិគ្រប់គ្រាន់ និងភស្ដុតាងជាប្រវត្ដិសាស្ដ្រដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការដែលតៃវ៉ាន់(ចិន)ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាច្រើនលើកនៅដែនសមុទ្រជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមជាសកម្មភាពរំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពទឹកដីរបស់វៀតណាម ការគំរាមកំហែងដល់សន្ដិភាព ស្ថិរភាព សុវត្ថិភាព សន្ដិសុខដែនសមុទ្រ បង្កភាពតានតឹង និងភាពស្មុគស្មាញនៅសមុទ្រខាងកើត”។ វៀតណាមជំទាស់ជាដាច់ខាតសាជាថ្មីម្ដងទៀត និងសំណូមពរតៃវ៉ាន់(ចិន)មិនឲ្យប្រព្រឹត្ដសកម្មភាពដូចនេះ”។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែលក្រសួងកសិកម្មចិនបានបន្តជូនដំណឹងកែសម្រួលនូវបទបញ្ញត្ដិស្ដីពីការបញ្ឈប់ការធ្វើនេសាទនៅសមុទ្រ រួមទាំងដែនសមុទ្រនៃប្រទេសវៀតណាម  លោកស្រី Le Thi Thu Hang អ្នកនាំពាក្យបានបញ្ជាក់ថា៖

"វៀតណាមជំទាស់ជាដាច់ខាត និងបដិសេធចំពោះការសម្រេចដោយឯតោភាគីរបស់ភាគីចិន។ វៀតណាមមានមូលដ្ឋានគតិយុត្ដិគ្រប់គ្រាន់ និងមានភស្ដុតាងជាប្រវត្ដិសាស្ដ្រដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំ​កោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់លើដែនសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

បទបញ្ញត្ដិនេះបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងរំលោភលើសិទ្ធ និងផលប្រយោជន៍គតិយុត្ដិរបស់វៀតណាមចំពោះដែនសមុទ្រ រំលោភច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផ្ទុយទៅនឹងស្មារតី និងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត ផ្ទុយទៅនឹងការព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋាននៃការដោះស្រាយបញ្ហាលើសមុទ្ររវាងវៀតណាម - ចិន មិនស្របតាមការព្រមព្រៀងដ៏សំខាន់ៗរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដែលសម្រេចបានក្នុងការគ្រប់គ្រងល្អអំពីការខ្វែងគំនិតនៅលើសមុទ្រឲ្យបានល្អ ដែលមិនអំណោយផលដល់ការរក្សាបរិស្ថានសន្ដិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្ដិការនៅសមុទ្រខាងកើត និងនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងការខិតខំប្រឹងប្រែងនៃបណ្ដាប្រទេសក្នុងការពិភាក្សាគ្នាស្ដីពីក្រមប្រតិបត្ដិនៅសមុទ្រខាងកើតសព្វថ្ងៃនេះ"។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានស្ដីពីលទ្ធភាពសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងរៀបចំជំនួបជាន់ខ្ពស់ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

“វៀតណាមគាំទ្រការខិតខំប្រកបដោយលក្ខណៈកសាង ក្នុងការដោះស្រាយរាល់ការខ្វែងគំនិតតាមរយៈការសន្ទនាដោយសន្តិវិធី​ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េនិយាយដោយឡែក និងពិភពលោកនិយាយរួម។ វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសន្ទនា រក្សាសន្ដិភាព សន្ដិសុខ ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ”៕

បកប្រែដោយ Pham Diep