*នាព្រឹកថ្ងៃទី ២០ មីនា តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith នាយករដ្ឋមន្ដ្រីឡាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវបានមកគោរពវិញ្ញាណក្ខន្ធលោក Phan Van Khai អតីតសមាជិកការិយាល័យនយោបាយ អតីតនាយករដ្ឋមន្ដ្រីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅស្ថានឯកអគ្គរដ្ឋ​ទូត​​វៀតណាមប្រចាំនៅរដ្ឋធានីវៀងច័ន្ទ។

leftcenterrightdel

លោក Thongloun Sisoulith នាយករដ្ឋមន្ដ្រីឡាវដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវអញ្ជើញគោរពវិញ្ញាណក្ខន្ធ  លោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីរដ្ឋាភិបាលវៀតណាមនៅស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរដ្ឋធានីវៀងច័ន្ទ (រូបថត៖​ vnanet.vn)

 

leftcenterrightdel

លោកនាយករដ្ឋមន្ដ្រីឡាវ Thongloun Sisoulith បានសរសេរក្នុងសៀវភៅកាន់ទុក្ខ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រីឡាវ Thongloun Sisoulith បានសរសេរក្នុងសៀវភៅកាន់ទុក្ខដោយមានខ្លឹមសារថា  “គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្ដន៍ឡាវ រដ្ឋសភា រណសិរ្សកសាងប្រទេសជាតិឡាវ បានសំដែងនូវការសោកស្ដាយយ៉ាងក្រៃលែងចំពោះការទទួលមរណភាពរបស់លោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម។ បក្ស រដ្ឋ និងប្រជាជនវៀតណាមបងអ្អូនបាត់បង់អ្នកដឹកនាំម្នាក់គួរជាទីគោរព ស្រឡាញ់ ព្រមទាំងបក្ស រដ្ឋ និងប្រជាជនឡាវក៏បាត់បង់មិត្ដស្និទ្ធស្នាល់ម្នាក់ដែរ”។

* នាព្រឹកថ្ងៃទី ២០ មីនា ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធលោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីវៀតណាម  ។

អញ្ជើញចូលរួមពិធីគោរពវិញ្ញាញក្ខន្ធលោក Phan Van Khai មានគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូបរទេសនៅរដ្ឋធានីភ្នំពេញបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអតីតនាយករដ្ឋមន្ដ្រី Phan Van Khai ក្នុងនោះមានគណៈប្រតិភូបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក​ ស៊ីមកា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងតំណាងក្រសួង ស្ថាប័ននានារបស់កម្ពុជាផងដែរ។

leftcenterrightdel
លោកស៊ីមកា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈបក្សប្រជាជនកម្ពុជាបានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីវៀតណាម (រូបថត៖​ vnanet.vn)
leftcenterrightdel
លោក ស៊ីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានសរសេរក្នុងសៀវភៅកាន់ទុក្ខ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក ស៊ីម​ កា បានសរសេរក្នុងសៀវភៅកាន់ទុក្ខដោយមានខ្លឹមសារថា “លោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីវៀតណាម គឺជាអ្នកដឹកនាំម្នាក់របស់បក្សកុម្មុយនិស្ដវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រទេស​វៀតណាមកាន់តែវិបុលភាពរហូតដល់សព្វថ្ងៃនេះ ហើយការទទួលមរណទុក្ខរបស់លោកជាការបាត់បង់យ៉ាងធំធេងរបស់បក្សកុម្មុយ​និស្ដ និងប្រជាជនវៀតណាម។ តាងនាមគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៃលែងចំពោះគណៈកម្មាធិការមជ្ឈិមគណៈបក្សកុម្មុយនិស្ដវៀតណាម ប្រជាជនវៀតណាម និងក្រុមគ្រួសារលោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីវៀតណាម។

នៅថ្ងៃដដែល ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌា អាល្លឺម៉ង់​ ហុងកុង(ចិន) កម្ពុជា សិង្ហបុរី ចិន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ជប៉ុន និងហូល្លង់ៗល ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធសពលោក Phan Van Khai អតីតនាយករដ្ឋមន្ដ្រីវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep